ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ នៅពេលដែលមហាជននិងហ្វេនៗគ្រប់គ្នា បានទទួលដំណឹងថា លោកយាយជាទីស្រលាញ់របស់តារាចម្រៀងប្រុសសំបូរប្រជាប្រិយភាពលោក ណុប បាយ៉ារិទ្ធ បានទទួលមរណៈភាពហើយ។
ក្នុងនោះផងដែរលោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះរូបភាពនិងសារជូនជាដំណឹងទៅកាន់មហាាជនយ៉ាងសោកសៅថា៖ «លោកយាយរបស់ខ្ញុំបានធ្វើមរណៈកាលហើយ ក្នុងជន្មាយុ៩៥ឆ្នាំ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខ និងសោកស្ដាយចំពោះមរណៈភាពរបស់លោកយាយតារាប្រុសរូបនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី