អីយ៉ា! Es Kantapong បង្ហោះរូបជុំគ្រួសារជាមួយកូនទើបតែកើត មើលទៅពិតជាកក់ក្ដៅ!(មានរូបភាព)

ជាការពិតណាស់ កាលពីថ្ងៃទី០៨ ខែ វិច្ឆិកា កន្លងទៅថ្មីៗនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Es Kantapong បានបង្ហាញដំណឹងល្អ ដែលភរិយាលោកសម្រាលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញ ក្រោយសម្រាលកូនបានប៉ុន្មានថ្ងៃ តារាប្រុសរូបនេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនិងរូបភាពថតជុំគ្រួសាររបស់លោក មើលទៅពិតជាកក់ក្ដៅខ្លាំង ពោលពេញទៅដោយសុខភាពមង្គលតែម្ដង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ក៏ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញគ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ក្រោយមានចំណងដៃកូនស្រីម្នាក់មក៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី