លង់ហើយ! Push បង្ហាញរូបភាពឈរឆុងកាហ្វេយ៉ាងសង្ហា ធ្វើឲ្យនារីៗឃើញហើយលង់គ្រប់គ្នា!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែង Push រៀបការកសាងគ្រួសារយ៉ាងណាក្ដី ក៏ប្រជាប្រិយភាពលោកនៅតែមានខ្លាំងដដែល ហើយបើនិយាយពីរូបសម្រស់វិញ កាន់តែស្រស់ស្អាត និងសង្ហាខ្លាំង ធ្វើឲ្យនារីៗជាច្រើនឃើញហើយច្រណែនភរិយាលោកទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះគ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់លោក ក្នុងសកម្មភាពឈរឆុងកាហេ្វ ជាមួយទឹកមុខញញឹមប្រិមប្រិយ ធ្វើឲ្យគ្រប់គ្នាឃើញហើយលង់សម្រស់លោកគ្រប់ៗគ្នាតែម្ដង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ក៏មានហ្វេនៗជាច្រើននាំគ្នាចូលទៅបញ្ចេញមតិសរសើរ និងពេញចិត្តរូបភាពរបស់តារាប្រុសរូបនេះយ៉ាងខ្លាំងទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី