ទើបតែ 6ខែសោះធ្វើដូច 6ឆ្នាំចឹង! Taew​ Natapohn សរសេរកាតដោយផ្ទាល់ដៃជូនដល់ហៃសសូ Pranai ក្នុងឪកាស…..! មានវីឌីអូ

Taew​ Natapohn ញុំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិចជាមួយនិងហៃសូ Pranai គម្រប់ខួប 6ខែដែលបានស្រលាញ់គ្នា ប្រគល់ជូនកាតមហាផ្អែមល្ហែមសរសេរដោយផ្ទាល់ដៃ អធិប្បាយពីរឿងនៅក្នុងចិត្តពេញមួយក្រដាស ខាងលោកហៃសូ Pranai ជូនបាច់ផ្កាធំ បរិយាកាសស្រស់ស្អាតខ្លាំងណាស់ ដូចជាថ្ងៃនៃក្ដីស្រលាញ់ពិតៗ

 

គូស្នេហ៍ផ្អែមល្ហែមលំដាប់កំពូលអាចលើកឲ្យគូតារាស្រីយ៉ាង Taew​ Natapohn ជាមួយនិងលោកហៃសូ Pranai តាំងតែបង្ហាញខ្លួនថាកំពុងតែសិក្សាមើលចិត្តគ្នា ហ្វេនៗក៏ឧស្សាហ៍បានឃើញរូបភាពគូជាញឹកញាប់មិនថាជាដំណើរកំសាន្ដនៅសមុទ្រ ការទទួលទានអាហារ ឬក៏ការចេញនៅក្នុងកម្មវិធីនោះទេ

After Footer (Active) - damrei Mr1 Zone2

ចំពោះរូបភាពអាហារពេលល្ងាចជាក់ស្ដែងនេះ Taew​- Pranai អាចនិយាយបានថាពិសេសជាងការញុំាអាហារពេលមុនៗ ព្រោះតែជាការឆ្លងគម្រប់ខួប 6ខែចំពោះក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក ច្បាស់ណាស់ថានៅថ្ងៃល្អៗចឹង ក៏ត្រូវតែមានសកម្មភាពល្អៗកើតចេញពីវីឌីអូរបស់ Taew​ បានផុសនៅក្នុង IG របស់នាង ដោយនាងបានប្រគលជូនកាតដែលសរសេរដោយផ្ទាល់ដៃអធិប្បាយពីអារម្មណ៍ដែលមាននៅក្នុងចិត្តចំពោះហៃសូ Pranai  ហើយក៏បានទទួលយកទៅអានដោយស្នាមញញឹមដូចគេចាប់ហែកថ្ពាល់តែម្ដង ហើយខាងប្រុសក៏មិនចាញ់ដែរបានជូនបាច់ផ្កាយ៉ាងធំដល់សំណព្វចិត្តដូចគ្នា

ក្រៅពីនេះក៏មានកាតផ្អែមៗឲ្យហើយនៅក្នុង caption ដែល Taew​ បានសរសេរផ្អែមមិនចាញ់គ្នាទេដោយមានការប្រាប់ថា 6ខែដែលហៃសូ Pranai ចូលមកក្នុងជីវិតធ្វើឲ្យនាងមានក្ដីសុខខ្លាំងណាស់ រាល់ថ្ងៃ   “It’s been 6 months, and I’m so happy you came into my life. Thank you @pranaip Happy Anniversary na ka.” 

អត្ថបទដោយ​ : នីត្តា