ហានិភ័យដល់ Nadech ហើយ! Yaya Urassaya ផ្ទុះការបង្អាប់ខ្លាំងបន្ទាប់ពីផុសរូបថតគូជាមួយកូនស្រីLydia Sarunrat ថា….! មានរូបភាព

ជាគូស្នេហ៍មួយគូទៀតដែលផ្អែមល្ហែមដាក់គ្នាគ្មានកាធ្លាក់ចុះទាល់តែសោះ សម្រាប់គូរបស់តារាប្រុសស្រី Yaya Urassaya ជាមួយនិងកំលោះរូបសង្ហាសមត្ថភាពខ្ពស់ Nadech Kugimiya ជាទីស្រលាញ់រវាងគ្នានិងគ្នា ថែមទាំងរាប់ថ្ងៃផ្អែមឡើងជារឿយៗ តែងតែមានសកម្មភាពគួឲ្យស្រលាញ់ផ្ញើរឲ្យហ្វេនអ្នកគាំទ្រមិនចេះដាច់ កៀកកើយជាកំលាំងចិត្តឲ្យគ្នាទៅវិញទៅមក រហូតដល់អ្នកគ្រប់គ្នាគាំទ្រឲ្យឆាប់ចូលរោងមង្គល

 

ជាក់ស្ដែង (12 វិច្ឆិកា 2020) នៅក្នុង IG របស់ Polyplus រៀបចំភាពទន់ភ្លន់ជូនដល់ហ្វេនៗ ដោយរូបរបស់កញ្ញា Yaya ជាមួយនិងអូន Demi កូនស្រីរបស់ Lydia Sarunrat អាចនិយាយបានថារូបភាពមួយនេះស្អាតខ្លាំងណាស់ ហើយអូន Demi ក៏គួឲ្យស្រលាញ់ ភ្នែកភ្លឺថ្លាផ្អែមល្ហែមសាកសមនិងទាយាទ រូបនេះមកព្រមជាមួយឃ្លាស្រមើលស្រម៉ៃកាន់តែឆ្ងាយថា “ប្រសិនបើបានកូនស្រីក៏ប្រមាណៗនេះណាចាបងសម្លាញ់!!!” ជាការបញ្ចូលសម្លេងជំនួសនិងសំដៅថា នាងកំពុងតែប្រាប់ដល់សង្សាជាទីស្រលាញ់

After Footer (Active) - damrei Mr1 Zone2

 

ក្រៅពីនេះនៅ tag ឲ្យ Nadech ពីរូបផុសខាងលើផងដែរ មិនដឹងថាសាម៉ីខ្លួនពេលឃើញហើយនិងថាយ៉ាងម៉េចវិញហ្ន….យ៉ាងណាក៏ដោយ caption បែបនេះធ្វើឲ្យអ្នកគាំទ្រឡើងជាតិស្ករក្នុងសរសៃឈាមអស់ហើយ ហែរគ្នាចូលទៅ comment ប្រាប់ថាចង់ឃើញមុខក្មួយឆាប់ៗហើយ ប៉ាក៏សង្ហា ម៉ាក់ក៏ស្អាត ប៊េប៊ីត្រូវតែគួឲ្យស្រលាញ់ណាស់ហើយ ថែមទាំងខាង Nadech ក៏ចូលចិត្តកូនស្រីស្រាប់ទៀត អ្នកគាំទ្រកាន់តែជំរុញខ្លាំងឡើងថែមទៀតតែម្ដង

អត្ថបទដោយ : នីត្តា