Sarah អ្នកម៉ាក់កូនពីររាងស្អាតហើយក៏ទើបតែធ្វើការបង្ហាញរាងក្នុងវីឌីអូបន្ទាប់ពីទើបតែសម្រាលកូនទីពីរបាន 2ខែ ឲ្យឃើញពីររូបរាងដ៏ស្រស់ស្អាតបើមិនប្រាប់ថាមានកូនប្រហែលជាគ្មានអ្នកដឹងនោះទេ ព្រោះតែរាងស្អាតខ្លាំងណាស់

ជាក់ស្ដែង Sarah ក៏បានតុបតែងកូនស្រីពៅអូន Emily ទៅថតម៉ូតបែបងាយៗរៀបរយជាមួយគ្នា រូបម៉ាក់កូនក្នុងឈុតដូចគ្នាគួឲ្យស្រលាញ់ណាស់ អូន Emily ក៏មានភ្នែកធំនិងគួឲ្យស្រលាញ់ អាចនិយាយបានថាក្រសែភ្នែកស្អាតកាត់ទៅរកម៉ាក់

ដោយរូបរបស់ម៉ាក់កូនខាងលើគឺពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ តែបើឲ្យកាន់តែកក់ក្ដៅជាងនេះទៅទៀតនោះបើមានអូន Maxwell កូនប្រុសម្នាក់ទៀត បន្ទាប់ពីមានអ្នកគាំទ្រចូលទៅ comment សួរដល់អូន Maxwell ថា “អ្នកនាក Sarah រាងស្អាតខ្លាំងណាស់ រាងដូចជាអ្នកមិនធ្លាប់មានកូនចឹង អូនតូចគួឲ្យស្រលាញ់ដូចតុក្កតាតែម្ដង បង Maxwell ទៅណាហើយ មួយរយៈនេះមិនសូវជាមកថតរូបទាល់តែសោះហើយចា”
ហើយខាងអ្នកម៉ាក់ Sarah បានឆ្លើយតបទៅវិញថា “អគុណខ្លាំងណាស់ចា ចំណែកបងធំនៅភូកេតរៀតអក្សរចា ហើយក៏នៅមានរៀនបន្ថែមទៀត”
អត្ថបទដោយ : នីត្តា















