មួយឈុតឆាកនៃខ្សែភាពយន្ដថ្មីរបស់ Nadech ធ្វើឲ្យស្រីៗជួបហានិភ័យខ្ពស់ចំពោះផ្លូវអារម្មណ៍អាចឈានដល់ការបាត់បង់….! មានរូបភាព

យូរៗទើបអាចបានឃើញតារាប្រុសល្បីឈ្មោះកំលោះ Nadech ទទួលសម្ដែងខ្សែភាពយន្ដមួយរឿងអីចឹងទៅ ដោយនៅចុងឆ្នាំនេះភាពយន្ដបែបកំប្លែងរឿង Ai .. people seduce ហើយត្រៀមរងចាំការចាក់បញ្ចាំងហើយដែរ នៅក្នុងសាច់រឿងនេះ Nadech បានសម្ដែងប្រកបគូជាមួយនិងតារាស្រីបានទាំងសម្រស់បានទាំងស្នាដៃយ៉ាង Baifern Pimchanok រឿងនេះធានាថាសើចមិនជ្រុះធ្មេញ

 

ជាក់ស្ដែងខាង GDH559 បានចាក់ផ្សាយរូបភាពក្នុងសាច់រឿងខ្លីៗនៃខ្សែភាពយន្ដទស្សនាហើយ សម្រាប់ឈុតឆាកដែលធ្វើឲ្យស្រីៗជួបហានិភ័យស្រែកហូរស្ទើរបាត់ស្មារតី នោះគឺឆាកដែលកញ្ញា Baifern ឲ្យកំលោះ Nadech លើកអាវយឺតឡើង បង្ហាញឲ្យសាច់ពោះ 6កង់ណែនៗយ៉ាងពេញៗភ្នែក រហូតដល់អ្នកខ្លះប្រាប់ទៀតថា​ Nadech មិនគួមានតែម្នាក់នៅក្នុងពិភពលោក

After Footer (Active) - damrei Mr1 Zone2

គ្រាន់តែឈុតខ្លីៗធ្វើឲ្យសើចយ៉ាងនិងទៅហើយ ចុះទំរាំតែរឿងពេញវិញមិនដឹងថាត្រូវសើចដល់ថ្នាក់ណាវិញ មានតែរងចាំទស្សនាដោយផ្ទាល់ចុះចា

អត្ថបទដោយ : នីត្តា