ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា អាជីពជាតារាគឺមិនសូវមានពេលវេលាប៉ុន្មាននោះទេ គឺពួកគេមានការមមាញឹកជាមួយការងារសម្ដែងឬក៏ការចូលរួមកម្មវិធីផ្សេងៗជាច្រើនផងដែរ។ យ៉ាងណាមិញតារាសម្ដែងស្រីថៃទាំង ៦ រូបខាងក្រោមនេះ បើទោះបីជាមានការមមាញឹកជាមួយនិងការងារយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តការសិក្សារបស់ពួកគេរហូតដល់ចប់ជាមួយនិងជំនាញដែលគេស្រឡាញ់ផងដែរ។
១. តារាសម្ដែងស្រី Chompoo Araya
តារាសម្ដែងស្រីរូបនេះ នាងបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស ពីសាកលវិទ្យាល័យ Rangsit ផងដែរ។
២. តារាសម្ដែងស្រី Mew Nittha
តារាសម្ដែងស្រីរូបនេះ ក៏បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយជោគជ័យ ជាមួយជំនាញ សិល្បៈ និងរចនាម៉ូត ពីសាកលវិទ្យាល័យ Sarinakarinwirot ដែរ។
៣. តារាសម្ដែងស្រី Taew Natapohn
ជាតារាសម្ដែងស្រីមួយរូប ដែលបានបញ្ចប់កាសិក្សាពីសាលកវិទ្យាល័យ Chulalokorn ផ្នែកស្ថាបត្យកម្ម ផងដែរ។
៤. តារាសម្ដែងស្រី Prang Kannarun
ក្រៅពីអាជីពជាតារាសម្ដែង តារាស្រីរូបនេះ ក៏ជាសិស្សឆ្នើមមួយរូបដែលទទួលបានពិន្ទុខ្ពស់ពីការសិក្សារបស់ខ្លួន ហើយក៏បានប្រឡងជាប់អាហារូបករណ៍ជាច្រើនោងដែរ។ តារាសម្ដែងស្រីរូបនេះ នាងបានបញ្ចប់ការសិក្សារបស់នាងជាមួយជំនាញ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ពីសាកលវិទ្យាល័យ Mahidol University ដែលជាសាលកវិទ្យាល័យល្បីឈ្មោះជាងគេ នៅក្នុងប្រទេសថៃផងដែរ។
៥. តារាសម្ដែងស្រី Aom Sushar
តារាសម្ដែងស្រីរូបនេះ មិនត្រឹមតែជាតារាសម្ដែងស្រីមួយរូប ដែលមានទេពកោសល្យខ្ពស់នោះទេ តារាសម្ដែងស្រី Aom ក៏បានបញ្ចប់ការសិក្សាផ្នែកសិល្បៈ ពីសាកលវិទ្យាល័យ Sarinakarinwirot ផងដែរ។
៦. តារាសម្ដែងស្រី Patricia Good
តារាសម្ដែងស្រីរូបនេះ ទើបតែបានបញ្ចបើការសិក្សាក្ដៅពីសាកលវិទ្យាល័យ Chulalokorn ជាមួយជំនាញ ទំនាក់ទំនង និងគ្រប់គ្រង ផងដែរ៕