ហ្វេនៗពេញចិត្ត ខ្លាំងពេលឃើញប្រពន្ធ កែវ វាសនា បង្ហោះសារបែបនេះ ក្រោយរៀបការ ជាមួយគ្នា៤ឆ្នាំ!

ជាការពិតណាស់ បើគិតមកទល់នឹងសព្វថ្ងៃនេះលោក កែវ វាសនា និងភរិយារៀបការជាមួយគ្នាអស់រយៈពេល៤ឆ្នាំហើយ ហើយក៏ទទួលបានចំណងដៃកូនប្រុសស្រីពីរនាក់យ៉ាងគួរឲ្យស្រលាញ់ខ្លាំងផងដែរ។

ជាក់ស្ដែងថ្មីៗនេះ ភរិយាតារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងអារម្មណ៍ពេញចិត្ត នៅពេលឃើញអ្នកនាងបង្ហោះរូបភាព និងអមជាមួយសារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ប្តីប្រពន្ធ មិនសំខាន់រៀបការយូរប៉ុណ្ណា ឈ្លោះគ្នាច្រេីនប៉ុណ្ណា រវល់ប៉ុណ្ណាទេ សូមកុំភ្លេច បន្តបង្កេីតបរិយាកាសល្អៗឲ្យគ្នា និយាយពាក្យពិរោះៗ ដែលយេីងតែងតែប្រេីកាលពីស្រលាញ់គ្នាដំបូង»។

ក្រោយពេលឃើញបែបនេះ ហ្វេនជាច្រើនមិនត្រូវតែពេញចិត្តនោះទេ ហើយក៏សរសើរលោក កែវ វាសនា ដែលមានភរិយាល្អ និងនៅតែផ្ដល់ក្ដីស្រលាញ់ដល់លោកមិនថារៀបការជាច្រើនឆ្នាំហើយក៏ដោយ៕

អត្ថបទដោយ៖ស៊ីវលី