ជាការពិតណាស់ នៅសល់ពេលមិនយូរទៀតនោះទេ តារាស្រី Mai Sukhon និងដល់ថ្ងៃសម្រាលកូនដំបូងរបស់ខ្លួនហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែអន្ទះសាររង់ចាំមើលមុខកូនដំបូងរបស់នាងគ្រប់ៗគ្នាផងដែរ។
ដោយឡែកថ្ងៃសម្រាលកាន់តែខិតជិតមកដល់ តារាស្រីរូបនេះ បានដឹកដៃស្វាមីថតរូបអនុស្សាវរីយ៍ ដោយបង្ហាញភាពសិុចសុី និងសាច់ក្បាលពោះដ៏ធំ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយទ្រាំមិនមើលមិនបាននោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ គ្រប់គ្នាក៏សរសើរសម្រស់តារាស្រីរូបនេះ ទោះបីជាពរពោះជិតសម្រាលកូនយ៉ាងណា ក៏សម្រស់នៅតែស្រស់ស្អាតខ្លាំងដដែល៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី