Aum Patcharapa មានរឿងអ្វីជាមួយសង្សាទេដឹងបានដល់ថ្នាក់ Unfollow ក្នុង IG ឬមួយមកពីហេតុផលមួយនេះ!!! មានរូបភាព
Aum ចុចឈប់តាមដាន IG របស់ហៃសូ Pok មិនដឹងថាខឹងអន់ចិត្តឬគ្រាន់តែច្រលំដៃ ឬមួយអាចជាជាន់ដានស្នេហាដូចឆ្នាំមុនទេដឹង

នៅសប្ដាហ៍មុន Aum Patcharapa ជាមួយនិងលោកហៃសូ Pok ទើបតែមានរូបគូទៅណាមកណាជាមួយគ្នា តែក៏មានអ្នកភ្នែកល្អលួចសង្កេតថាថ្ងៃចុងក្រោយបំផុត ហៃសូ Pok បានទៅចូលរួមពិធីរៀបមង្គលការ ដោយមានទាំងគ្រួសារ និងមិត្តស្និតស្នាលទៅជាមួយដែរ តែបែរជាមិនឃើញស្រមោលរបស់សង្សាសំណព្វចិត្តយ៉ាង Aum Patcharapa ទាំងដែរបណ្ដារមិត្តៗគេសុទ្ធតែបណ្ដើរម្ចាស់ចិត្តទៅជាមួយដែរ


ជាក់ស្ដែង (16 វិច្ឆិកា 2020) ពេលចូលទៅមើលក្នុង Instagram របស់ Aum Patcharapa ក៏ឃើញថាសាម៉ីខ្លួនបាន Unfollow ហៃសូ Pok ទៅហើយខណៈដែលខាងប្រុសនៅតែ follow ដដែរ ទើបមានការសង្ស័យថាទាំងពីរនាក់អាចជាខឹងអន់ចិត្តគ្នាទេដឹង ព្រោះតែរឿងនេះក៏ធ្លាប់កើតមានកាលពីឆ្នាំមុនដែរ មុននិងទាំងពីរនាក់ត្រលប់មកទាក់ទងគ្នាម្ដងទៀត
រឿងនេះមានតែចាំមើលបន្ដទៀតទេណាចា ថាស្ថានការណ៍មួយគូនេះនិងទៅជាយ៉ាងណា ដូចនិងអ្វីដែលអ្នកគ្រប់គ្នាកំពុងតែគិតដែរឬទេ
អត្ថបទដោយ : នីត្តា







