ដូចដែលអ្នកគ្រប់គ្នាដឹងក្នុងចិត្តស្រាប់ហើយថា Pompam មានតារាក្នុងដួងចិត្តតែម្នាក់គត់គឺ Boy Pakorn ទោះបីជាចូលចិត្តផុសរូបគូជាមួយនិងអ្នកកំលោះសង្ហា Boy Pakorn ជាញឹកញាប់តែក៏មិនបានបោកបញ្ឆោតចិត្តរបស់អ្នកណាដែរ គ្រាន់តែជាគូដែលបង្កើតស្នាមញញឹមនិងសម្ដេងសើចដល់ប្រិយមិត្តតែប៉ុណ្ណោះ

ដោយ Pompam បានទៅជួបអ្នកម៉ាក់របស់ Boy ហើយក៏បានសុំផ្ញើរខ្លួនផ្ញើរប្រាណរួចរាល់ហើយ ចំណែកអ្នកម៉ាក់ក៏បានផុសរូបអះអាងថាម្នាក់នេះហើយជាកូនប្រសារធំដែលម៉ាក់ជ្រើសរើស
ជាក់ស្ដែងក្នុងពេលថ្មីៗនេះ Pompam បានមកជួបនិង Pearwah ដែលNichaphat កំពុងតែទាក់ទងគ្នាជាមួយនិងប្អូនប្រុសរបស់ Boy ទើបមិនឲ្យភ្លាត់ស្នៀតក្នុងការថតរូបគូព្រមជាមួយនិងឃ្លាថា... “កូនប្រសារធំទីមួយ កូនប្រសារទីពីរ នាងលើកទឹកតែមកជូនខ្ញុំហើយឬនៅ”

រឿងនេះអូន thana បានចូលទៅ comment ថា “លើកទឹកតែទៅស្រោចឲ្យតិច” ចំណែកខាង Pompam ម៉េចក៏លឿនយ៉ាងនេះហា “ចាំឲ្យត្រជាក់បន្ទិចចាំស្រោចបានទេ ok ?” ជារឿងគួឲ្យអស់សំណើចសម្រាប់ហ្វេនៗបានសើចមានអារម្មណ៍ល្អកើតអាយុទៀតហើយ ធ្វើម៉េចហ្នបើប្អូនខាងប្រុសមិនពេញចិត្តបងថ្លៃយ៉ាងនិងហើយនោះទ្រាំៗដើម្បីបង Boy Pakorn
អត្ថបទដោយ : នីត្តា









