ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Vill Wannarot និងលោក Jes Jespipat មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល២ឆ្នាំហើយ ហើយកន្លងមកអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពសិ្នតស្នាលនិងគ្នាជារឿយៗផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញអ្នកទាំងពីរបង្ហោះរូបភាព បង្ហាញពីសកម្មភាពស្និតស្នាលគ្នា នៅក្នុងអាងហែងទឹក ជាមួយគ្នានោះ Vill ក៏បានបញ្ចេញសាច់ដ៏សខ្ចីរបស់នាងមើល ទៅពិតជាទាក់ទាញខ្លាំងណាស់។
តាមរយៈរូបភាពនោះ រិតតែធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនឃើញថា ចំណងស្នេហារវាងគូស្នេហ៍មួយគូនេះ នៅតែផ្អែមល្ហែមខ្លាំងមិនចាញ់កាលពីទាក់ទងគ្នាដំបូងនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី