ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែពេលនេះអតីតពិធីការិនីអ្នកនាង សុឹម សូលីកា បានឃ្លាតឆ្ងាយពីសិល្បៈបន្ដិចមែន តែកន្លងមកគ្រប់គ្នានៅតែចាប់អារម្មណ៍គ្រប់សកម្មក្នុងបណ្ដាញសង្គមរបស់អ្នកនាងជានិច្ច។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពជាមួយនិងកូនស្រីក្រមុំរបស់ខ្លួន ជាមួយការតុបតែងខ្លួនក្នុងឈុតប្រពៃណីពណ៍ស្រដៀងគ្នា មើលទៅឡើងស្រស់ស្អាត រហូតអ្នកគាំទ្រមួយចំនួននិយាងថាម្ដាយកូនអ្នកទាំងពីរដូចកូនភ្លោះទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ មហាជនជាច្រើនពិតជាសរសើរសម្រស់អ្នកនាង សឹុម សូលីកា ទោះបីជាមានកូនធំប៉ុនអ្នកនាងក៏ សម្រស់នៅតែសម្រស់ស្អាតខ្លាំង មិនចាញ់កូនស្រីប៉ុន្មាននោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី