មិនសរសើរមិនបាន! មើលរូប៥ឆ្នាំមុនរបស់ សុខ ស្រី នាង មិនខុសពីបច្ចុប្បន្នទេ!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងបច្ចុប្បន្ននេះ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាព សុខ ស្រីនាង បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគ្រប់គ្នាក៏តែងតែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពដែលបង្ហាញពីសម្រស់តារាស្រីរូបនេះ កាលពី៥ឆ្នាំមុន ធៀបនិងបច្ចុប្បន្ននេះ ហាក់បីដូចជាគ្មានអ្វីប្រែប្រួលទាល់តែសោះ ខណៈមានតារាស្រីរួមជំនាន់មួយចំនួន ប្រែសម្រស់រាងជំនាស់ទៅតាមរយៈអស់ហើយ។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែថែរក្សាសម្រស់មែន ទោះបីជាបច្ចុប្បន្នមានអាយុច្រើន ក៏សម្រស់នៅតែស្អាតនិងក្មេងជាងវ័យដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបកាលពី៥ឆ្នាំមុន

អត្ថបទដោយ៖ស៊ីវលី