Bella ជាប់លំដាប់នារីតស៊ូប្រចាំឆ្នាំលេងមែនឈឺមែនបាញ់ធ្នូឡើងរយះដៃបន្ទាប់ពី….! មានរូបភាព

ដល់ថ្នាក់និយាយចេញពីមាត់ខ្លួនឯងថា លេងពេញមួយទំហឹឹងនៃជីវិតនេះពិតមែនហើយ សម្រាប់តារាស្រីល្បីឈ្មោះជាទីពេញនិយម Bella  Ranee ក្រោយពីការសាកសួរទាក់ទងនិងការសម្ដែងខ្សែភាពយន្ដរឿង Eriam Racing 

“រឿងនេះ Bella អស់ពីសមត្ថភាព ព្រោះជារឿងដែលចង់សម្ដែងពិតៗ មិនសម្ដែងមិនបាន សប្បាយគ្រប់ឆាកតែម្ដង គ្រាន់តែឆាកតូចៗតិចៗនៅតែសប្បាយ (សើច) ទៅថតបែបធម្មជាតិពិតៗមិនមានកាត់តអ្វីនោះទេ ចំពោះ  Bella ក៏ចង់លះបង់ពេញទំហឹងសម្រាប់ភាពយន្ដដំបូងរបស់ខ្ញុំផងដែរ ស៊ូដូចគ្នា”

“រឿងឈឺខ្លូនក៏មានរាល់ថ្ងៃ ដូចជាការបាញ់ធ្នូ គឺគ្រាន់តែបាញ់ធ្នូដៃក៏រយះទៅហើយ ហើយមួយទៀតត្រូវចុះទឹក វាជាទីកន្លែងពិតទាំងអស់តែម្ដង ដោយពីដំបូងក៏មានចិត្តលួចព្រួយបារម្ភដូចគ្នាចាការថតនៅក្រោមទឹក ប៉ុន្ដែដល់ពេលថតមែនទែនក៏អូខេ”

 

“សម្រាប់ចំនូលដែលត្រូវបានតាមពិតទៅខ្ញុំមិនបានគិតរឿងនេះទេ គ្រាន់តែគិតថាត្រូវតែអស់ពីសមត្ថភាពគឺគ្រប់គ្រាន់ហើយ ខ្ញុំធ្វើអស់មួយទំហឹងនៃកំលាំងពិតមែន តែបើសិនជាបានក៏ល្អ (សើច) មិនមែនរអ៊ូរទាំអីនោះទេណាចា គ្រាន់តែអធិដ្ឋានក្នុងចិត្ត”

“ចំណែងបង Weir គាត់ក៏សរសើរថា CG ស្អាត គឺថារំលងខ្ញុំទៅតែម្ដង (សើច) ថ្ងៃនេះក៏បានបបួលមកមើលជាមួយដែរ តែមិនដឹងថានិងមកឬអត់ទេ ដឹងត្រឹមថាទុកសំបុត្រ 2សន្លឹករួចហើយ”

អត្ថបទដោយ : នីត្តា