Mai Davika ជួបដ្រាម៉ារិះគន់ៗជាថ្មីបន្ទាប់ពីនាងផុសរូបប្រទេសភីលីពីនថា…..! មានរូបភាព

ក្នុងករណីស្ថានការណ៍ការធ្វើបាតុកម្ម  #Mob 17 វិច្ឆិកា ដែលកើតឡើងម្ដុំរដ្ឋសភា ដោយប៉ូលីសបានបាញផ្សែងទឹកភ្នែក បាញ់ផ្សែងទឹកភ្នែកដាក់ក្រុមបាតុករ ហើយមនុស្សជាច្រើនបានសម្លឹងឃើញថាការធ្វើសកម្មភាពហួសហេតុ ព្រមទាំងចេញមកប្រមាណមើលងាយការប្រព្រឹត្តរបស់ប៉ូលីសនៅលើកនេះ រួមទាំងតារាល្បីៗជាច្រើននាក់ក៏បានចេញមកប្រមាណយ៉ាងធ្ងន់ធ្ងរចំពោះហេតុការណ៍នេះផងដែរ

យ៉ាងណាក៏ដោយ ក៏មានដ្រាម៉ាកើតឡើង នៅពេលអ្នកបណ្ដាញសង្គមចាប់សង្កេតទៅដល់តារាសម្ដែងស្រីស្អាត Mai Davika ដែលមានអ្នកតាមដាននាងនៅក្នុងបណ្ដាញសង្គមច្រើនខ្លាំងណាស់ តែសាម៉ីខ្លួនមិនដែរចេញមកបញ្ចេញសកម្មភាពទាក់ទងរឿងនយោបាយក្នុងប្រទេស ដោយមុននេះសាម៉ីខ្លួនបានចេញមកផុសរូបភាពក្នុង IG story ថា #PrayForThePhilippines ហើយ tag ទៅឲ្យហ្វេនៗជនជាតិភីលីពិនដើម្បីផ្ដល់កំលាំងចិត្ត បន្ទាប់ពីប្រឈមនិងបញ្ហាទឹកជំនន់ រហូតដល់គ្រប់គ្នាសម្លឹងឃើញថា ពូកែឈឺឆ្អាលប្រទេសដទៃ តែមិនដែលឈឺឆ្អាលរឿងប្រទេសខ្លួនឯងសោះ

មួយវិញទៀតនៅទាញពាក់ព័ន្ធទៅប្រធានបទដែលសិស្សថ្នាក់មត្តេយ្យដួលសន្លប់ក្រោយពីខាងប៉ូលីសបាញ់ផ្សែងបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករ  #Mob 17 វិច្ឆិកា ហើយក្មេងម្នាក់និងក៏មិនមែនជាក្រុមបាតុករដែរ គ្រាន់តែជាក្មេងដែរគ្នាត្រូវប្រើប្រាស់ផ្លូវខាងលើត្រលប់ទៅផ្ទះក្រោយចេញពីរៀនតែប៉ុណ្ណោះ ចំណែកខាង Mai Davika មានឋានៈក្នុងអង្គការយូនីសេហ្វ ដែលធ្វើការទាក់ទងនិងក្មេងរងទារុណកម្មឬសកម្មភាពធ្ងន់ធ្ងរបែរជាមិនចេញមកនិយាយរឿងក្មេងរងការធ្វើបាបក្នុងហេតុការណ៍នេះសោះ

អត្ថបទដោយ : នីត្តា