ភ្ញាក់ផ្អើល! ស្ងាត់ៗ ឌុច លីដា ចូលរោងការបាត់ ខណៈសព្វថ្ងៃមានកូនម្នាក់រួចទៅហើយ!(មានរូបភាព)

ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងស្រីល្បីឈ្មោះ ឌុច លីដា បើកបង្ហាញថាខ្លួនមានកូនម្នាក់មក មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះកន្លងមកមិនដែលឃើញតារាស្រីរូបនេះ បង្ហាញមុខគូស្នេហ៍ ឬក៏មានចំណងអាពាហ៍ពិពាហ៍អ្វីនោះដែរ។

ជាក់ស្ដែងស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ គ្រប់គ្នាភ្ញាក់ផ្អើល នៅពេលទទួលដំណឹងថា តារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយនិងគូស្នេហ៍ហើយ តែក្នុងនោះយើងមិនទាន់ទទួលបានទិដ្ឋិភាពក្នុងមង្គលការទាំងស្រុងនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម ហ្វេនៗ និងមិត្តភក្ដិរបស់នាងជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ នៅថ្ងៃមង្គលរបស់តារាស្រីរូបនេះគ្រប់ៗគ្នាផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី