រូបមួយសន្លឹក្នុងឈុតហែលទឹករបស់តារាស្រី Nine Supassara ធ្វើឲ្យមានអ្នកចុចឡាយនិងតាមដានឡើងដល់ទៅរាប់….! មានរូបភាព

វេចកាបូបទៅដើរលេងទៀតហើយសម្រាប់តារាស្រីសំណព្វចិត្តកំលោះៗយ៉ាង Nine Supassara ដោយមុននិងទើបតែបាន check in នៅសមុទ្រហួហិន  ហើយដំណើរកំសាន្ដមុននិងក៏មានបង្ហាញរូបភាពស៊ិចស៊ីបែបតិចៗនៅលើបណ្ដាញសង្គមផងដែរ

តែពេលថ្មីៗនេះក៏ផ្ដើមមានដំណើរកំសាន្ដសម្រាកលំហែរបស់នាងថ្មីមួយទៀត លើកនេះទៅលេងសមុទ្រនៅកោះកូដ ជាមួយនិងរូបភាពបរិយាកាសយ៉ាងសប្បាយនិងជាកន្លែងលក្ខណៈផ្ទាល់ខ្លួន ទើបធ្វើឲ្យហ្វេនៗអ្នកគាំទ្រមានចំណីភ្នែកដ៏ល្អព្រោះតែ Nine បង្ហាញរូបរាងក្នុងឈុតហែលទឹកក្នុងស្ទាយបែបសប្បាយៗស្អាតៗ ជាច្រើនប៉ុស្ដិ៍

ថែមទាំងមានចិត្តល្អផុសរូបក្នុង Instagram ទៀតផង ក្នុងឈុតហែលទឹកពណ៌ផ្កាឈូកឡើងធ្វើឲ្យអ្នកបណ្ដាញសង្គមត្រូវសួររកដំបងនៅឯណា ហើយខាងកញ្ញា Nine ឆ្លើយតបយ៉ាងលឿនវិញថាទទួលបានការអនុញ្ញាត្តរួចហើយ ចំពោះអ្នកសួររកដំបងនិងមិនមែនអ្នកណាឆ្ងាយនោះទេគឺជាសង្សាកំលោះរបស់នាងនិងហើយ។ គ្រាន់តែរូបប៉ុន្មានសន្លឹកនិងធ្វើឲ្យនាងមានអ្នកចុចឡាយរាប់សែននាក់ភ្លាមៗ

អត្ថបទដោយ : នីត្តា