ចាំជាប់ក្នុងភ្នែកសប្បាយអត់? ហៃសូ Pok ប្រាប់ពីអារម្មណ៍ពិតក្រោយពីឃើញ Aum ថើបគ្នាជាមួយនិង Mick!!! មានវីឌីអូ
ប្រហែលជានៅតែដើរទៅមុខនិងទទួលការគាំទ្រជាបន្ដបន្ទាប់សម្រាប់រឿងភាគ សត្រូវបេះដូង ព្រោះតែមានកំពូលតារាយ៉ាង Aum Patcharapa ប្រកបគូជាមួយនិងលោក Mick Tongraya ក្នុងការរួមដៃគ្នាបញ្ចេញស្នាដៃនិងសមត្ថភាពជាលើកដំបូង

រឿងនេះខាងតារាស្រីស្អាតសាច់ចាំឆ្លៀតឪកាសសួរ Feedback ពីមិត្តស្និតស្នាលហៃសូ Pok ក្រោយពីបានទស្សនារឿងភាគរឿងនេះបន្ទិចថា មានអារម្មណ៍យ៉ាងម៉េចដែរ? ដោយចំលើយដែលបានត្រលប់មកនិង ធ្វើឲ្យទាំងអ្នកសួរនិងអ្នកឆ្លើយ សើចរឹងពោះជាមួយគ្នាតែម្ដង
Aum – “អ្នកគាំទ្ររឿងភាគចា បានមើលរឿងហើយតើមានអារម្មណ៍យ៉ាងណាដែរ?”
ហៃសូ Pok – “ល្អមើលខ្លាំងណាស់បាត”
Aum – “ល្អមើលខ្លាំងណាស់ឬ?”
ហៃសូ Pok – “ថើបវាមែនទែនតែម្ដងហើយហ្ន”
Aum – “ថើបវាមែនទែនតែម្ដងហើយហ្ន(សើច)”
ហៃសូ Pok – “ថើបវាមែនទែនតែម្ដងហើយហ្ន សប្បាយអត់? (សើច)”
Aum – “(សើច)
រឿងភាគក៏តាមដាន ថែមទាំងចាំឈុតឆាកសាច់រឿងបានល្អទៀត ប្រហែលត្រូវលើកតំណែងហ្វនេគាំទ្ររករឿងឲ្យហើយមើលទៅ ឈប់ៗៗ មិនមែនចាំបានល្អយ៉ាងនេះក៏ព្រោះតែប្រច័ណ្ឌមែនទេ 5555
អត្ថបទដោយ : នីត្តា











