ជាប់លំដាប់តារាស្រីគំនិតច្នៃប្រឌិតខ្ពស់! Chompoo Araya មកបង្ហាញខ្លួនក្នុងស្ទាយថ្មី តែងមុខមិនសុំាដូចអ្នកដទៃប្លែកទាំងព្រម! មានរូបភាព

ជាតារាសម្ដែងស្រីពិភពម៉ូតហ្វេសិន តែងតែមានស្ទាយថ្មីៗបបួលគ្រប់គ្នា វ៉ាវៗៗឲ្យតាមដានរហូតសម្រាប់អ្នកម៉ាក់កូនពីយ៉ាង Chompoo Araya ជាក់ស្ដែង (21 វិច្ឆកា 2020) Vinij Fort ជាងតែងមុខល្បីឈ្មោះបានចេញមកបើកបង្ហាញស្ទាយថ្មីរបស់ Chompoo ជាមួយនិងការតុបតែងប្លែកមិនធម្មតា ការតុបតែងមិនដែលសុំា​​ជាន់និងអ្នកណា មានទាំង caption ប្រាប់ទៀតថា “ម៉ាក់គាត់ចូលបានគ្រប់ស្ទាយពិតមែនចា”

រឿងនេះសុំប្រាប់ថា ការផាត់ថ្ពាល់អូសវែងបែបនេះ ក៏អ្នកម៉ាក់នៅតែទទួលបានថែមទាំងមើលទៅស្រស់ស្អាតសង្កត់ចិត្តសង្កត់កែវភ្នែក ក្រៅពីនេះនៅមានបន្ថែមភាពសាកសមដោយការតែងភ្នែក bling bling ចូលគ្នាទៀត ជឿថាមិនយូរទេ របៀបផាត់ថ្ពាល់បែបនេះច្បាស់ជាមានអ្នកយកមកប្រើជាមិនខាន

After Footer (Active) - damrei Mr1 Zone2

មិននិងមិនទាន់គ្រប់គ្រាន់ទេនៅមានស្ទាយមួយទៀតរបស់ Chompoo  ដែលមើលទៅដូចត្រជាក់ៗភ្នែក មហាទន់ភ្លន់ ដោយបង្ហាញពីគំនិតថា “My make up ស្បែកត្រជាក់ហើយផាត់ថ្ពាល់បែបអ្នកធ្វើការងារផ្ទះសច្រើន ម៉ាក់គាត់នៅតែទទួលបានល្អ @chomismaterialgirl អ្នកម៉ាក់គាត់ទទួលបានគ្រប់ស្ទាយគ្រប់បែបយ៉ាងពិតមែន” ចង់ដឹងថាស្អាតប៉ុណ្ណាតាមទៅមើលរូបភាពតែម្ដងទៅចា

អត្ថបទដោយ : នីត្តា