នេះមិនទាន់និងចេញមកមើលផែនដីផង តែក៏ធ្វើឲ្យអ្នកគ្រប់គ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ក្មេងតូចទៅហើយ សម្រាប់ទាយាទដំបូងរបស់គូស្វាមីភរិយា Kon និងអ្នកម៉ាក់រូបស្រស់ Sririta

ជាក់ស្ដែងនៅក្នុង Instagram របស់អនាគតលោកប៉ាដៃថ្មី @kornnarongdej បាននាំយករូបភាពអេកូថ្មីនៃការវិវត្តន៍របស់កូនក្នុងផ្ទៃដែលកំពុងតែលូចលាស់បន្ទិចម្ដងៗហើយក៏គួឲ្យស្រលាញ់រឿយៗ ផ្ញើរជូនហ្វេនៗបានមើលជាមួយគ្នា
លោកប៉ារូបសង្ហាក៏នៅមានសរសេរ caption ដែលបញ្ជាក់ពីក្ដីស្រលាញ់នៅក្នុងចិត្តនៅពេលបានឃើញមុខកូនផងដែរថា “ “My heart melts every time when I see this face. (បេះដូងបា៉ស្ទើរតែរលាយគ្រប់ពេលដែលបានឃើញមុខកូន)”
ក្រោយពីនិងខាងអ្នកគាំទ្រដែលកំពុងតាមដាននៅក្នុង Instagram របស់សាម៉ីខ្លួន ក៏ហែរគ្នាចូលមក comment កោតសរសើរពីភាពគួឲ្យស្រលាញ់របស់ក្មេងតូចជាច្រើន ហើយក៏ទ្រាំមិនចាប់អារម្មណ៍ចំពោះច្រមុះដែលបង្ហាញនៅក្នុងរូបភាព អាចនិយាយបានថាក្ដោងខ្ពស់បានមកពីលោកប៉ាអ្នកម៉ាក់យ៉ាងពេញៗ តាំងតែនៅក្នុងផ្ទៃតែម្ដងហើយ
អត្ថបទដោយ : នីត្តា










