អស់ពាក្យនិងថ្លែង! 4 សន្លឹក 4ស្ទីលរបស់ Chompoo Araya ដាក់បាត្រពេលព្រឹកជាមួយម៉ូតសក់ចុងក្រោយប្រចាំឆ្នាំ 2020 ! មានរូបភាព
Chompoo Araya ប្រហែលជាគ្មានអ្នកណាអាចមានគំនិតច្នៃប្រឌិតបែបនេះទៀតទេ បង្ហាញសម្រស់ក្នុងស្ទីលដ៏អស្ចារ្យ នេះឬជាហ្វេសសិនដាក់បាត្រពេលព្រឹក ជាមួយនិងមហាម៉ូតសក់ចុងក្រោយប្រចាំឆ្នាំ

នៅតែបង្ហាញខ្លួនជាមួយនិងគំនិតដ៏អស្ចារ្យ មិនថានៅក្នុងម៉ូតណាស្ទាយណាក៏ទទួលបានទាំងអស់ សម្រាប់តារាស្រីជួរមុខ Chompoo Araya ជាមួយនឹងយុទ្ធនាការ ជាក់ស្ដែងដែលបានរួមការងារម៉ូតមាកល្បីៗ ព្រមជាមួយនិងការតុបតែងខ្លួនដ៏ស្រស់ស្អាត ស្នាដៃជាងតែងមុខល្បីឈ្មោះ Fort Winit ដោយមុននេះបានសាងស្នាដៃនៃការផាត់មុខបែបអូសវែងរួចមកហើយ

ថ្មីៗនេះ (22 វិច្ឆិកា 2020) Fort Winit ក៏បានបង្ហាញស្ទាយថ្មីរបស់ Chompoo ឲ្យឃើញឲ្យបានកោតសរសើរនិងសើចជាមួយគ្នាម្ដងទៀត ជាមួយនិងការតុបតែងមុខមាត់យ៉ាងឆើតឆាយសង្កត់ដួងចិត្តសង្កត់កែវភ្នែក ជាមួយនិងម៉ូតសក់ចងជាដុំៗ ព្រមបង្ហាញទាំងឃ្លាថា “My make up Potchaman 2020 ដាក់ទុនដាក់ Bon To Be @tohns ដាក់ហើយព្រមចាញ់ចិត្តម៉ែមែនពិតមែន មកក្នុងស្ទាយដាក់បាត្រពេលព្រឹកពី tohns @chomismaterialgirl ម៉ាក់គាត់ទទួលបានគ្រប់ស្ទាយពិតៗ”
អត្ថបទដោយ : នីត្តា








