ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ មានដំណឹងលេចលឺថា តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Aum Patcharapa បានបែកបាក់ស្នេហាជាមួយនិងគូស្នេហ៍ ខណៈឃើញនាងបាន Unfollow គណនី Instagram របស់គូស្នេហ៍ខ្លួន។
តែយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ហ្វេនៗគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលឃើញតារាស្រីរូបនេះ និងគូស្នេហ៍ បានណាត់គ្នាទៅញាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងរ៉ូមែនទិច មើលទៅពិតជាដូចគូស្នេហ៍ដ៏ផ្អែមល្ហែម មិនដូចពាក្យចចាមរាមថាអ្នកទាំងបែកបាក់គ្នានោះទេ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្លឺភ្នែក និងអបអរសាទរ នៅពេលឃើញស្នេហាតារាស្រីរូបនេះ និងមិត្តប្រុសផ្អែមល្ហែមនិងគ្នាខ្លាំងបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី