ប្ដីប្រពន្ធណាមិនច្រណែន! រៀបការ៧ឆ្នាំហើយ ជា វិបុល នៅតែនិយាយផ្អែមល្ហែមទៅកាន់ភរិយាថា….

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ កំពុងតែរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ហើយជារឿយៗអ្នកទាំងពីរតែងតែ បង្ហាញភាពផ្អែមល្ហែម ជាមួយនិងរូបភាពក៏ដូចជាសកម្មភាពផ្សេងៗក្នុងបណ្ដាញសង្គម ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះ​ គ្រប់គ្នាកាន់តែចាប់អារម្មណ៍ នៅពេលឃើញលោក ជា វិបុល បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងភរិយា ហើយថែមទាំងសរសេរសារអមនិងរូបភាពនោះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«នៅក្បែរមនុស្សចិត្តត្រជាក់ មនុស្សចិត្តល្អ និយាយល្អសមរម្យ យើងនឹងមានសេចក្តីសុខ អតីតកាលបានកន្លងហួសទៅហើយ អនាគតខាងមុខអាស្រ័យលើការសម្រេចចិត្ត របស់យើងនៅថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរលោក ជា វិបុល ដែលនៅតែស្រលាញ់ភរិយាខ្លាំង ទោះបីជារៀបការក៏សាងគ្រួសារអស់រយៈពេល៧ឆ្នាំហើយក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី