អ៊ុំ Weir ពូកែចឹងតើបានជា Bella ក្លាយទៅជាទីច្រណែនរបស់អ្នកដទៃហើយចាត់ទុកថាជានារីដែលសំណាងបំផុត! មានរូបភាព

មិនមែនសង្ហាតែម្យ៉ាងតែនៅរឹងមុំាទៀតផងសម្រាប់តារាប្រុសកំលោះមុខមុំាយ៉ាង Weir Sukollawat ដោយជាក់ស្ដែងទើបតែបង្អួតពីការហាត់ប្រាណក្នុងក្បាច់លំបាកៗ ដោយការខិតខំបណ្ដោងឡើងបង្កូលដែកដែលបានតាំង ប្រើទាំងភាពរឹងមាុំនិងការបន្ទន់ខ្លួន មិនគួឲ្យជឿថានិងអាចបានឃើញមុំនេះរបស់ Weir 

ដោយរឿងនេះមិនមែនអួតតែក្បាច់ពិបាកៗទេ ព្រោះតែ caption របស់អ៊ុំ Weir ប្រាប់ថាគ្រូដែលបង្រៀនដល់ខ្លួនគឺសង្សាសំណព្វចិត្តសំណព្វបេះដូង Bella Ranee និងឯង មានអួចពីសង្សាតិចៗទៀត សមនិងរហ័សនាមអ្នកពូកែអួតសង្សាពិតមែនហើយ

After Footer (Active) - damrei Mr1 Zone2

“សន្សិមៗបាត ឃ្លាតឆ្ងាយពីអ្នកគ្រូ @bellacampen មានអ្វីសូមជួយចង្អុលបង្ហាញផងណាបាត…ថ្ងៃនេះភ្លៀងធ្លាក់ខ្លាំងណាស់ ធ្វើដំណើរសុវត្តិភាពគ្រប់គ្នា កុំភ្លេចនាំយកក្ដីសុខទៅជាមួយផង ជួបអ្នកណាក៏ចែករំលែក មិនចាំបាច់ខ្លាចអស់ រកមិនបាន វានៅជុំវិញខ្លួនរបស់យើងចា សម្លឹងមើលឲ្យឃើញណា”

ហើយក៏មានខាង Bella ចូលមក comment សរសើរទៅវិញដូចគ្នាថា “នេះក៏ពូកែណាស់ហើយចា” ពូកែសរសើរគ្នាមែនទែនមួយគូនេះ Weir-Bella

អត្ថបទដោយ : នីត្តា