ហ្វេនណាមិនសរសើរ! ធ្លាប់ជាសង្សារនិងគ្នា ហើយពេលនេះ Dome មានភរិយា តែពេលជួប Ploy ស្និតស្នាលគ្នា!(មានរូបភាព)
ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថាទំនាក់ទំនងរវាងតារាស្រី Ploy Chermarn និង លោក Dome PakornLum កាលពីមុនធ្លាប់ជាសង្សារនិងគ្នា តែក្រោយពេលបែកបាក់គ្នា ទំនាក់ទំនងអ្នកទាំងពីរនៅតែល្អ ខណៈពេលនេះ លោក Dome បានក្លាយជាស្វាមី Metal Sukkhao ក៏នៅតែជិនស្និតនិងគ្នាដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញ Ploy បង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គម IG របស់ខ្លួន បង្ហាញពីសកម្មភាពដើរកំសាន្តជាមួយនិង Lydia ហើយក៏បានជួបជាមួយលោក Dome និងភរិយា ដោយពួកគេបានថតរូបជាមួយនិងពោលពេញដោយភាពស្និតស្នាល ហើយក្នុងនោះ Ploy ក៏បានពោលពាក្យយ៉ាងដូច្នេះថា៖
«ជួបគ្នាដោយចៃដន្យ តែក៏បាននិយាយគ្នាយ៉ាងយូរ #Friendforever»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញទំនាក់ទំនងរវាង Ploy និង Dome នៅតែល្អនិងគ្នា ទោះបីជាពេលនេះ Dome មានភរិយាហើយក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី