ធ្វើឲ្យហ្វេនៗរំភើបមិនតិចទេនៅពេលគូស្នេហ៍ Mark Prin និង Kimberley ផុសរូបភាពនៅក្នុង IG story បបួលគ្នាឲ្យមានការសង្ស័យថា…ឬមួយនេះគឺជាការសុំរៀបការ?

បន្ទាប់ពីកញ្ញា Kimberley ផុស IG story ជារូបភាពពាក់ចិញ្ចៀនម្រាមដៃនាងខាងឆ្វេង ក្រសោបដោយដៃ Mark យ៉ាងផ្អែមល្ហែមនៅក្រោមបរិយាកាសដ៏រ៉ូមែនទិច ខាង Mark ក៏បានធ្វើការផុសជាថ្មីនៅក្នុង IG story របស់ខ្លួនឯងផងដែរ
មិនដឹងថាចិញ្ចៀនមួយវង់និងជាវង់តែមួយដែល Mark ធ្លាប់និយាយថាសុំចងទុកសិន ឬមួយជាមួយវង់ថ្មីដែលទិញមកសម្រាប់សុំរៀបការ។ ហើយនេះជាដំណឹងល្អដែលគេបានឮពីមុននេះឬយ៉ាងណា ជួបអ្នកទាំងពីរនៅកម្មវិធីក្រោយៗប្រហែលជាបរិយាយឲ្យលម្អិតហើយ រឿងនេះមានតែរងចាំមើល! ចាំតាមដានការពិតកុំឲ្យភ្លាត់
អត្ថបទដោយ : នីត្តា







