ជាការពិតណាស់ ក្រោយពេលពរពោះកូនក្នុងផ្ទៃអស់រយៈពេលជាច្រើនខែមក ពេលនេះតារាសម្ដែងស្រីអ្នកនាង ម៉ារី បានសម្រាលកូនដំបូងដោយសុវត្ថិភាពហើយ។

បើយោងតាមគណនីហ្វេនប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពកូនប្រុសជាទីស្រលាញ់របស់ខ្លួន ដែលទើបតែសម្រាលកាលពីប៉ុន្មានម៉ោងមុននេះ មើលទៅពិតជាមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយថែមទាំងមានសុខភាពល្អទាំងម្ដាយនិងកូនថែមទៀត។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដែលទីបំផុតតារាស្រីរូបនេះ សម្រាលកូនដំបូងបានដោយសុវត្ថិភាពហើយ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី