ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការនីដ៏ល្បីប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ ដែលបច្ចុប្បន្ននេះ នាងក៏កំពុងតែទទួលមានប្រជាប្រិយភាពខ្លាំង និងក្ដោបបានដំណែងក្នុងកម្មវិធីធំៗជាច្រើនទៀតផង។

ដោយឡែកថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញរូបភាព Pre-wedding ជាច្រើនសន្លឹករបស់តារាស្រីរូបនេះ ដែលថតនៅឯទឹកដីខេត្តសៀមរាប ជាមួយនិងការតុបតែងខ្លួនបែបប្រពៃណីយ៉ាងសមសួន មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែរូបភាព Pre-wedding នេះ នាងមិនបានថតជាមួយនិងគូដណ្ដឹងក៏ពិតមែន តែមើលទៅសម្រស់នាងពិតជាស្រស់ស្អាត និងសុីជាមួយនិងទេសភាពប្រាសាទអង្គរវត្តខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី