Baifern ធំតែមាឌទេតែចរិកជាពួកម៉ាកនិងអូន Phayu បានជួបគ្នាពេលណាដូចឆ្មានិងកណ្ដុរចឹង!! មានវីឌីអូ

Baifern តារាសម្ដែងស្រីស្អាតអារម្មណ៍ល្អរស់រាយរាក់ទាក់ដល់ពេលត្រូវមកជួយប្រទះនិងកូនភ្លោះទាំងពីរ Shayfa-Phayu ចង់ប្រាប់ថាគ្មានអ្នកណាព្រមចុះចាញ់អ្នកណាទេ

ជាវីឌីអូមួយដែរពេញចិត្តពេញថ្លើមរបស់ហ្វេនៗអ្នកគាំទ្រខ្លាំងណាស់នៅពេលតារាស្រីស្អាត Baifern មានឪកាសបានជួបនិងក្មេងៗទាំងពីរ Shayfa និង Phayu កូនប្រុសរបស់ Chompoo Araya អាចនិយាយបានថាភាពរីករាយអឺងកងកូរពេញបន្ទប់តែងមុខ

After Footer (Active) - damrei Mr1 Zone2

ពីសកម្មភាពនៅក្នុងវីឌីអូបានឲ្យឃើញថា Baifern រត់វិលទៅវិលមកដើម្បីគេចពីរ Shayfa-Phayu ដែលកំពុងតែដេញចាប់ពីខាងក្រោម រត់ឡើងបងគាត់ហត់ តែប្អូនៗមើលទៅដូចជានៅសប្បាយនៅឡើយ រហូតដល់ចុងក្រោយបង Baifern ត្រូវធ្វើសញ្ញាថាសុំសម្រាកសិនហើយសុំចុះចាញ់ហើយ

នេះបានចំមែនទាំងបងធំទាំងអូនតូចត្រូវគ្នាខ្លាំងណាស់តែមើលទៅអូនៗចូលចិត្តលេងប្រលែងតែជាមួយបងស្រីស្អាតដែលទេមើលទៅ ចំណែកបង Baifern វិញក៏ត្រូវគ្នាជាមួយក្មេងទៀតស្ទើរតែនិយាយបានថាបងគាត់ធំតែមាឌទេតែចរិករបស់បងអាចធ្វើជាពួកម៉ាកអូនៗបានចា

អត្ថបទដោយ : នីត្តា