លើកទាំងគ្រួសារត្រលប់មកប្រទេសថៃវិញមិនទាន់ដល់មួយខែទេសម្រាប់គូស្វាមីភរិយាតារាសម្ដែងលោកប៉ាដៃថ្មី Rangsit ជាមួយនិងអ្នកម៉ាក់រូបស្អាតជនជាតិកូរ៉េ Mango ក្រោយពីវេចកាបូបពរកូនប្រុសដំបូងពីប្រទេសកូរ៉េត្រលប់មកប្រទេសថៃវិញ

ក្នុងពេលថ្មីៗនេះ Rangsit បានផុសរូបគ្រួសារ នៅក្នុងឪកាសពិសេសអូន Roha គ្រប់អាយុ 3ខែហើយ រូបភាពគ្រួសារគួឲ្យស្រលាញ់ៗស្ទាយបែបកូរ៉េៗ អូន Roha បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់កូរ៉េ ពិតជាគួឲ្យខ្នាញ់ខ្លាំងណាស់ ចែណែកឯគូលោកប៉ាអ្នកម៉ាក់ក៏លួចមានសកម្មភាពផ្អែមល្ហែមមើលភ្នែកគ្នាទៀត អាចនិយាយបានថាជារូបគ្រួសារដ៏កក់ក្ដៅបំផុត
ហើយក៏មានសកម្មភាពនៅពីក្រោយរូបស្អាតទាំងនេះជាវីឌីអូផងដែរ ប៉ាម៉ាក់ព្យាយាមជួយដល់ជាងថតរូបសំបើមណាស់ទំរាំតែបានរូបមួយៗមក
អត្ថបទដោយ : នីត្តា

















