Nam Petchtiyaphar បង្ហាញស្ទាយថ្មីប្រកួតក្នុងកម្មវិធី Miss Earth 2020 ស្អាតលើសពីការរំពឹងទុកជាពិសេសមើលមួយភ្លែតដូច Aum Patcharapa តួពិតសម្លេងពិតចឹង

ធ្វើដំណើរលើវិថីបវកញ្ញាលំដាប់ពិភពលោកម្ដងទៀតសម្រាប់ Nam Petchtiyaphar ដែលបច្ចុប្បន្ននេះគ្រងតំណែង Miss Earth Thailand 2020 ហើយក្នុងពេលប្រកួត Miss Earth 2020 ក្នុងពេលនេះសាម៉ីខ្លួនក៏មានរូបថ្មីៗមកចែករំលែកដល់ហ្វេនៗអ្នកគាំទ្របានតាមដានទាំងអស់គ្នាជាបន្ដបន្ទាប់
ជាក់ស្ដែង (25 វិច្ឆិកា 2020) Nam Petchtiyaphar បានចេញមកបង្ហាញរូបភាពថ្មីដល់អ្នកគាំទ្រ បានភ្ញាក់ផ្អើលម្ដងទៀតជាមួយទឹកដៃតែងមុខជាងល្បីឈ្មោះក្នុងស្ទាយតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត មើលទៅស្រដៀងៗនិងកញ្ញា Aum Patcharapa តារាសម្ដែងជួរមុខនៃប្រទេសថៃ បើមើលមិនពិនិត្យឲ្យដិតដល់ទេប្រិយមិត្តនិងគិតថា Aum បន្ថែមអាជីពជាអ្នកបង្ហាញជាក់ជាមិនខាន
អត្ថបទដោយ : នីត្តា










