ឈឺទេ! Bow Maylada ឆ្លើយតបទៅអ្នក comment (នាងដណ្ដើមរបស់ខ្ញុំ) ក្រោយពីនាងផុសរូបគូជាមួយ Mick វិញថា….! មានរូបភាព

ទោះបីជាមិនបាននៅកន្លែងធ្វើការជាមួយគ្នាក្ដីតែក៏អាចនិយាយបានថាគូស្នេហ៍តារាប្រុសស្រី Bow Maylada និង Mick Tongraya ដែលបានប្រកាសច្បាស់ៗពីឋានៈផ្លាស់ប្ដូរពីមិត្តក្លាយទៅជាសង្សា ហើយផ្អែមល្ហែមមិនចាញ់គូអ្នកដទៃឡើយ ថែមទាំងសកម្មភាពគូចេញមកញឹកញាប់ទៀតផងដែរ

យ៉ាងជាក់ស្ដែង (25 វិច្ឆិកា 2020) Bow Maylada ក៏ទើបតែចេញមកផុសរូបភាពគូពេលទៅដើរលេងជាមួយគ្នា ព្រមទាំងឃ្លាបង្អាប់ហ្វេនៗទៅរួមផ្ដល់កំលាំងចិត្តក្នុងកម្មវិធីដែលអ្នកទាំងនិងចេញជាមួយគ្នាឆាប់ៗនេះ ធ្វើឲ្យអ្នកគាំទ្រចូលទៅ comment បង្អាប់ជាច្រើនថា​ ស្វីតខ្លាំងណាស់ ដល់ថ្នាក់ស្ករសត្រូវលើកទុកសសុំចុះចាញ់ដែរ

តែអ្វីដែលពិសេសបំផុតនោះគឺមិត្តៗតារាចូលទៅ comment បង្អាប់ជាច្រើន ដូចជា Iamakrabhaj ថា​“នាងដណ្ដើមរបស់ខ្ញុំ” ហើយកញ្ញា Bow តបទៅវិញបែបចុកៗឈាមថា “ខ្ញុំមិនបានដណ្ដើមទេ គាត់មកដោយខ្លួនឯង” និងមានផ្សេងៗទៀត

អត្ថបទដោយ : នីត្តា