ក្តៅៗ! តារាចម្រៀងរ៉េបកំពុងល្បីខ្លាំង វណ្ណដា ចេញវីដេអូបកស្រាយរឿង ត្រូវក្រុមហ៊ុនស្មាតប្តឹងចូលសវនាការ!

កាលពីម្សិលមិញនេះក្រុមហ៊ុនសែលកាតបានប្រកាសសិល្បករហ៊ីបហប​លំដាប់កំពូលម្នាក់ប្រចាំប្រទេសកម្ពុជា គឺ លោក វណ្ណដា ដែលបានក្លាយជាទូតសុច្ឆន្ទៈ​របស់ក្រុមហ៊ុនសែលកាត។

សិល្បករវ័យ ២៣ឆ្នាំ រូបនេះដែលមានបណ្តាញសង្គម ដែលមានអ្នកគាំទ្រ១.៤៥ លាននាក់នៅលើ ប្រព័ន្ធYoutubeបាននិយាយថា “ខ្ញុំមានសេចក្តីសោមន្សរីករាយ និង មានកិត្តិយសដែល បាន ក្លាយ ជាទូតទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុន បណ្តាញទូរស័ព្ទ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈថ្មី ខ្ញុំចង់បង្ហាញនូវមហិច្ឆតារបស់ សិល្បករក្ក្នុងការជម្រុញនិងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជាដើម្បីចែករំលែកទៅកាន់ពិភពលោក។”

នៅព្រឹកថ្ងៃទី២៦​ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការ​  មួយបន្ទាប់ពីក្រុមហ៊ុនស្មាតបានដាក់ពាក្យសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ​មានអនុភាពអនុវត្តភ្លាម ទោះមានបណ្ដឹងតវ៉ាក៏ដោយ គឺដើម្បីហាមឃាត់មិនអោយ វណ្ណដា ផ្តល់សេវាតន្ត្រី​ រួមមានការចូលរួមក្នុងការប្រគំតន្រ្តី​ ព្រឹត្តិការណ៍ កម្មវិធីកំសាន្តទាំងឡាយ ព្រមទាំងហាមឃាត់ វណ្ណដាមិនឱ្យចាត់ចែង​លក់ដូរផ្ទេរកម្មសិទ្ធប្ញផ្ដល់ផលិតផលដែលផលិតដោយវណ្ណដាទៅឲ្យអ្នកផ្ដល់សេវាតន្ដ្រីផ្សេង ( Music Content Provider ) ឬទៅប្រតិបត្តិករ​ទូរគមនាគមន៍ដែលជាដៃគូូរប្រកួតប្រជែងរបស់ក្រុមហ៊ុនស្មាតទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្ដី។

ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងនៅមានសុពលភាពនិងសូមឱ្យអោយវណ្ណដា​អនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត។

នៅក្នុងពាក្យសុំដីកាសម្រេចរក្សាការពាររបស់ក្រុមហ៊ុនស្មាតបានលើកឡើងថា៖ វណ្ណដានៅជាប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាតដោយសារតែសំអាងលើចំណុចមួយឃ្លានៅក្នុងកិច្ចព្រមព្រៀងនោះថាកិច្ចព្រមព្រៀងនឹងបន្តជាស័្វយប្រវត្តិយៈពេលមួយឆ្នាំទៀត។

ទាក់ទងរឿងនេះដែរ វណ្ណដាបានបដិសេធទាំងស្រុងចំពោះការអះអាងដែលក្រុមហ៊ុនស្មាតបានដាក់ទៅខាងតុលាការ។ វណ្ណដា បានលើកឡើងថា៖ “ការចរចារលើកិច្ចព្រមព្រៀង​ថ្មី បានបរាជ័យទាំងស្រុងដែលគិតចាប់ផ្តើមតាំងពីខែ តុលាឆ្នាំ២០១៩រហូតមកដល់ខែមីនាឆ្នាំ​២០២០។ ចាប់ពីខែមេសាឆ្នាំ២០២០ វណ្ណដាក៏លែងបន្តផ្ដល់សេវាកម្មទៅដល់ស្មាត ហើយស្មាតក៏បញ្ឈប់ធ្វើការបង់ប្រាក់កម្រៃនានា​ ជាប្រចាំខែទៀតដែរ។”

ឆ្លើយតបនឹងបញ្ហានេះវណ្ណដាបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងនូវអ្វីដែល ក្រុមហ៊ុនស្មាត បានចោទប្រកាន់គាត់ ដែលមាននៅក្នុងវីដេអូខាងក្រោម៖