នរណាមិនច្រណែន! នៅ សូនីតា ទៅសៀមរាបលើកនេះ ថតរូបជុំគ្រួសារពោរពេញដោយក្ដីសុខ!(មានរូបភាព)

ជាការពិតណាស់ចាប់តាំងពីពេលដែល តារាសម្ដែងអ្នកនាង នៅ សូនីតា សាងគ្រួសារ និងមានកូនប្រុសម្នាក់មក យើងសង្កេតឃើញថាជីវិតគ្រួសារអ្នកនាង កាន់តែមានក្ដីសុខខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនឃើញហើយ ច្រណែនខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ តារាស្រីរូបនេះ និងស្វាមី មានដំណើរកំសាន្តមួយជាមួយគ្នា​ នៅឯទឹកដីខេត្តសៀមរាប ក្នុងនោះគ្រប់គ្នាបានឃើញអ្នកនាងនិងស្វាមី នាំគ្នាថតរូបភាពជុំជាមួយកូនប្រុស មើលទៅពិតជាពោលពេញដោយក្ដីសុខខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា កន្លងមក តារាស្រីរូបនេះ តែងតែបង្ហោះសារសរសើរដល់ស្វាមីខ្លួន មិនត្រឹមតែជាបុរសល្អ ចេះដឹងទុកធុរៈប្រពន្ធនោះទេ ហើយថែមទាំងចេះមើលថែកូនបានយ៉ាងល្អទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី