ផ្អែមល្ហែមណាស់! ទៅញាំអាហារលើកនេះ សង្សារសេដ្ឋី Taew លេងធ្វើរឿងនេះឲ្យមិត្តៗស្រែកហោពេញ!

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងគូស្នេហ៍កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនតែងតែចាប់អារម្មណ៍គ្រប់សកម្មភាពរបស់អ្នកទាំងពីរ នៅក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងដូចជាថ្មីៗនេះ Taew បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនជាមួយគូស្នេហ៍ ក្នុងសកម្មភាពញាំអាហារជុំគ្រួសារ និងមិត្តភក្ដិ ហើយក្នុងនោះគ្រប់គ្នាបានឃើញអ្នកទាំងពីរ ចូលរួមប្រកួតផឹកស្រា(Bomb Shot) ប៉ុន្តែខណៈពេលដែល Taew មិនអាចទ្រាំទ្រក្នុងការផឹកបាន ស្រាប់តែ គូស្នេហ៍នាង បានយកកែវស្រាផឹកជំនួស ធ្វើឲ្យមិត្តភក្ដិជាច្រើនស្រែកហោឡើងពេញហ្នឹងតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងរំភើបចិត្ត ដែលឃើញគូស្នេហ៍ Taew បានធ្វើសកម្មភាពបែបនេះទៅលើនាង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោម​នេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី