ខប់! គ្រាន់តែនាឡិកា ជី ដេវីត ទិញសម្រាប់លួងចិត្តខ្លួនឯង មានតម្លៃរហូតដល់….!(មានវីដេអូ)

ជាការពិតណាស់ សព្វថ្ងៃនេះគ្រាន់តែនិយាយដល់តារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត នរណាក៏ស្ងើចសរសើរលោកគ្រប់គ្នាដែរ ព្រោះតែពេលនេះជីវិតលោកពោលពេញដោយក្ដីសុខ ហើយថែមទាំងមានសម្ភារៈទំនើបៗប្រើជាច្រើនទៀតផង។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ លោកទើបតែធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបង្ហាញនាឡិកាដៃដាំពេជ្រដ៏ប្រណីតម៉ាក់ Varman មួយគ្រឿងដែលមានតម្លៃ១២៣០០ដុល្លារសហរដ្ឋអាមេរិក ដែលជាកាដូលោកទិញសម្រាប់លួងចិត្តខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

ហើយលោកបានបន្ថែមថា នេះគឺជាការខិតខំប្រឹងប្រែងរបស់លោក ហើយលោកបាននិយាយលើកទឹកចិត្តហ្វេនៗថា គ្មានការជោគជ័យណា ដែលមិនឆ្លងកាត់ការខិតខំប្រឹងប្រែងនោះទេ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី