ប្រឹងបញ្ចេញខ្លាំងម្ល៉េស! Teaw-Pranai បញ្ចេញភាពផ្អែមល្ហែមតាមបណ្ដាញសង្គមជាបន្ដបន្ទាប់បណ្ដើរគ្នាទៅឈៀងម៉ៃដើម្បីចូលរួម….! មានរូបភាព
Teaw-Pranai ស្វីតមិនឈប់ ហោះហើរទៅចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ទទួលខ្យល់ត្រជាក់ក្នុងរដូវរងានៅឯឈៀងម៉ៃ ចែករំលែករូបភាពគូយ៉ាងស្រស់ស្រាយ គួឲ្យស្រលាញ់តែម្ដងហើយនេះ

ស្នេហាកំពុងតែដំណើរការទៅយ៉ាងល្អប្រសើរ សម្រាប់គូស្នេហ៍តារាសម្ដែងស្រី Taew Natapohn ជាមួយនិងអ្នកមានហៃសូ Pranai ដោយមួយរយៈនេះខ្លួនជាប់គ្នាល្អិតរមូតរហូតទាំងទៅដើរលេងនិងទៅចូលរួមក្នុងកម្មវិធីជាមួយគ្នា អាចនិយាយបានថាផ្អែមគ្មានអ្វីអាចទប់ឈ្នះផ្អែមដូចបាក់ទំនប់ទឹក
ជាក់ស្ដែង (28 វិច្ឆិកា 2020) កញ្ញា Taew និងលោកហៃសូ Pranai បានកៀកកើយគ្នាធ្វើដំណើរហោះហើរទៅចូលរួមមង្គលការនៅរីស៊តមួយកន្លែងដោយមានការចែករំលែកនូវរូបភាពគួឲ្យស្រលាញ់ បានមើលទាំងអស់គ្នាតាម Instagram ផ្ទាល់ខ្លួនផងដែរ គ្រប់រូបភាពដែលបង្ហាញ់មក ទាំងពីរនាក់ញញឹមញញ៉ែមស្រស់ស្រាយសប្បាយចិត្តគ្រាន់តែឃើញក៏ដឹងថាពោរពេញទៅដោយក្ដីសុខក្នុងចិត្ត
អត្ថបទដោយ : នីត្តា









