Pancake ជប់លៀងឆ្លងគម្រប់ខួបស្នេហា 9 ឆ្នាំជាមួយសង្សាតែចង់ច្រលំថាជាថ្ងៃរៀបការអ្នកទាំងពីរទៅវិញ….! មានរូបភាព
Pancake-Inspector Bear ញុំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិចជប់លៀងគម្រប់ខួបស្នេហា 9ឆ្នាំដែលបានស្រលាញ់គ្នា គ្រប់គ្នារំភើបជំនួសនិងលួចគិតថាដូចថ្ងៃរៀបការអ្នកទាំងពីរចឹង ខាងលោកអធិកា Bear បានសរសេរឃ្លាផ្អែមល្ហែម9 ឆ្នាំដែលបានស្រលាញ់គ្នាពីអារម្មណ៍ពិតថាដូចជាទើបតែស្រលាញ់គ្នាចឹង

ជាគូស្នេហ៍មួយគូទៀតដែលមានក្ដីស្រលាញ់គង់វង្សយូរអង្វែងហើយក៏គួឲ្យស្រលាញ់បំផុតដែររបស់វិស័យសិល្បៈសម្រាប់គូស្នេហ៍ Pancake-Inspector Bear ទោះបីជាថ្ងៃនេះអ្នកទាំងពីរបានចាប់ដៃគ្នាមកគម្រប់ខួប 9ឆ្នាំអាចនិយាយបានថាផ្អែមល្ហែមខ្លាំងណាស់ ព្រោះបង អធិកា Bear តែងតែចាំមើលថែនៅក្បែរ Pancake មិនឲ្យឃ្លាតកាយតែម្ដងហើយ យើងអាចឃើញអ្នកទាំងពីរធ្វើកិច្ចការរួមគ្នាជាច្រើនអាចនិយាយបានថាឲ្យតែមានកម្មវីធីដឹងតែឃើញមុខអ្នកទាំងពីរបណ្ដើរគ្នារហូត
ជាក់ស្ដែងមានរូបភាពផ្អែមល្ហែមគួឲ្យស្រលាញ់និងរ៉ូមែនទិចរបស់អ្នកទាំងពីរចេញមកដោយ Pancake និងសង្សាអធិកា Bear ញុំាអាហារពេលល្ងាចយ៉ាងស៊ីវិល័យនៅក្រោមពន្លឺភ្លើងរបស់អគារកប់មេឃនិងពន្លឺដួងផ្កាពេញផ្ទៃមេឃផងដែរ

ក្នុងសកម្មភាពល្អៗនេះ Pancake និងអធិកា Bear បានបង្ហាញថាជាការគម្រប់ខួប 9ឆ្នាំដែលបានស្រលាញ់គ្នា ក្រៅពីនេះបង អធិកា Bear បានប្រគល់បាច់ផ្កាយ៉ាងធំដល់ Pancake សាម៉ីខ្លួននៅមានសរសេរសារបង្កប់នូវភាពផ្អែមល្ហែមតាមរយៈ IG ថា “9 years already but felt like everything just started. (9ឆ្នាំកន្លងផុតទៅហើយតែមានអារម្មណ៍ថាអ្វីៗទើបតែចាប់ផ្ដើមចឹង)
អត្ថបទដោយ : នីត្តា












