ខ្ញុំមិនបានសាងភាពក្ដៅក្រហាយឲ្យអ្នកណាទេ! Taew ពន្យល់ដល់អ្នកចូលចិត្តដ្រាម៉ារិះគន់រឿងនាងរាំនៅកណ្ដាលផ្លូវថា…! មានរូបភាព
ត្រូវអ្នកចូលចិត្តគិតវិជ្ជមានមិនចេះចប់មិនចេះហើយតែម្ដងហើយសម្រាប់តារាសម្ដែងស្រី Taew Natapohn ដែលទើបតែទៅបញ្ចេញក្បាច់រាំតាមបទចម្រៀង KOM TUM ជាមួយនិងតារាចម្រៀងហៃសូ Pok ជប់លៀងឆ្លងមានអ្នកចូលមើលដល់ទៅ 3លាននៅកណ្ដាលផ្លូវបំបែកភ្លើងក្រហម រហូតត្រូវគេរិះគន់ថា សាងភាពក្ដៅក្រហាយដល់អ្នកធ្វើដំណើរនៅតាមផ្លូវ មើលទៅអត្ដរាយណាស់ ថែមទាំងមានអ្នកខ្លះជេរនាងធ្ងន់ៗទៀតផង

ជាក់ស្ដែង (01 ធ្នូ 2020) Taew Natapohn ក៏បានចេញមកបើកចិត្តនិយាយរឿងនេះថា ខ្លួននាងផ្ទាល់គឺចង់ប្រូម៉ូត ហើយក៏មានការអនុញ្ញាត្ដ ចំណែករឿងការបារម្ភពីសុវត្តិភាពក៏មិនចាំបាច់ខ្វល់ខ្វាយដែរ ព្រោះពេលនិងផ្លូវថ្មើរជើងគំនូសសរជាភ្លើងពណ៌បៃតង ហើយក៏មានបងៗប៉ូលីសធ្វើការការពារនៅត្រង់និងស្រាប់ហើយ តែមិនមានការមើលថែឬការពារសុវត្តិភាពយ៉ាងពិសេសអ្វីនោះទេ គ្រាន់តែសុំអនុញ្ញាត្ត ហើយក៏មិនមានការរំខានការធ្វើចរាចរណ៍អ្វីដែរ ព្រោះប្រើតែកាមេរ៉ាមួយប៉ុណ្ណោះ ប្រើពេលវេលានៃការថតប្រមាណតែ 1នាទី
ចំណែកមានអ្នកមកដ្រាម៉ានិង កញ្ញា Taew បង្ហើបប្រាប់ថា អាចមកពីស្ថានការណ៍កំឡុងពេលនេះងាយនិងជួបដ្រាម៉ារិះគន់ស្រាប់ផង ក៏ទទួលស្ដាប់ហើយមានពេលខ្លះក៏គិតច្រើន ពេលធ្វើអ្វីមួយ ចំពោះគំនិតផ្ទាល់ខ្លួនគឺគ្រាន់តែចង់ប្រូម៉ូតការងារដើម្បីឲ្យមានការទទួលស្គាស់ច្រើន ព្រោះចាត់ទុកថាជាតួនាទី ដូច្នេះហើយពេលដែលសម្រេចចិត្តនិងធ្វើអ្វីមួយគិតថានិងមិនមានផល់ប៉ះពាល់ដល់អ្នកណាឡើយ យើងគ្រាន់តែចង់ឲ្យគ្រប់គ្នាទទួលបានការកំសាន្ដសប្បាយ
កញ្ញា Taew ព្រមទទួលស្គាល់ថា បន្ទាប់ពីមានការរិះគន់កើតឡើងបាននិយាយជាមួយ Pok រួចហើយ ដូច្នេះបើសិនជាបទចម្រៀងមានអ្នកចូលមើលច្រើនជាងនេះហើយបើត្រូវទៅរាំនៅកន្លែងណាមួយត្រូវតែគិតឲ្យបានច្រើនជាងនេះ
អត្ថបទដោយ : នីត្តា










