ធ្វើឲ្យហ្វេនៗអ្នកគាំទ្រទាំមិនស្រលាញ់មិនបានទេប្រញាប់ចុចឡាយឲ្យភ្លាមៗតែម្ដង នៅពេលឃើញគូស្នេហ៍ទាំង 3គូរាំចាក់ក្បាច់មួយអស់ដៃសម្រាប់ Margie ជាមួយស្វាមី Pok ដែលបបួលប្អូនៗក្នុងក្រុមទាំងពីរគូទៀតគឺ Nadech-Yaya រួមជាមួយនិងគូ Mark-Kimberley

ដោយ Pok បានផុសវីឌីអូនិងឃ្លាថា “ឃើញថាមានការស្នើរសុំច្រើនដូច្នេះហើយចាត់ការជូនទាំងបីគូឲ្យតែម្ដងទៅ #KOM TUM #komtumchallenge ចាត់ការឲ្យដល់ថ្នាក់នេះហើយ កុំភ្លេចទៅរាំជាមួយគ្នាឲ្យច្រើនៗណា អគុណច្រើនណាស់ប្អូនៗ”
ម្នាក់ៗរាំគួឲ្យស្រលាញ់ណាស់ រាំយ៉ាងសប្បាយរីករាយជាពិសេសគឺ Nadech និងតែម្ដង ហើយសាម៉ីខ្លួនក៏ត្រូវអ្នកគ្រប់គ្នាបង្អាប់ថាទំលាក់ថង់និងដៃចុះសិនទៅល្អទេ Nadech
អត្ថបទដោយ : នីត្តា









