ស្វាគមន៍ខែថ្មី! Kimberley បង្ហោះរូបចំនួន ៤ សន្លឹក ធ្វើឲ្យហ្វេនៗភ្លឹកនិងសម្រស់នាងគ្រប់គ្នា!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាសម្ដែងថៃស្រី Kimmy Kimberley តែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្ត ឬក៏ក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ដើម្បីស្វាគមន៍ខែថ្មី Kimberley បានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម៤សន្លឺក ជាមួយការតុបតែងខ្លួនយ៉ាងប្លែកភ្នែក ជាមួយការផាត់មុខបែបសុិចសុី មើលទៅសម្រស់នាងពិតជាស្អាតនិងលេចធ្លោរខ្លាំងណាស់។

តាមរយៈរូបភាពនោះផងដែរ គ្រប់គ្នាក៏កាន់តែសរសើរតារាស្រីរូបនេះ ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ពិសេសពេលនាងតែងខ្លួនបែបនេះ នរណាឃើញក៏លង់ដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី