Aum Patcharapa បង្ហាញពីអាថ៌កំបាំងដែលធ្វើឲ្យរាងស្អាតវាពិតជាមិនងាយស្រួសសម្រាប់អ្នកខ្ជិលតែក៏មិនពិបាកសម្រាប់អ្នកស្រលាញ់ខ្លួនឯងដែរ!!! មានវីឌីអូ

ស្រីស្អាតស៊ិចស៊ីជាអមតៈស្រាប់ទៅហើយសម្រាប់តារាសម្ដែងស្រីទាំងស្អាតទាំងពូកែយ៉ាង Aum Patcharapa ព្រោះថាទោះបីជាកន្លងផុតទៅប៉ុន្មានឆ្នាំក៏ពេលវេលាមិនអាចបំផ្លាញ់សម្រស់របស់នាងបានឡើង ព្រោះរាល់ថ្ងៃមានតែស្អាតឡើងៗ អាចនិយាយបានថាពិបាកនិងស្មានអាយុរបស់នាងណាស់

ហើយជាក់ស្ដែង Aum Patcharapa បានក្រោកឡើងមកបង្ហាញពីក្បាច់ហាត់ប្រាណរក្សារាងម្ដងទៀត ហើយលើកនេះច្បាស់លាស់ខ្លាំងណាស់ ព្រោះបានគ្រូបង្វឹកល្បីឈ្មោះយ៉ាងអ្នកគ្រូ Ann មកបង្រៀនក្បាច់ហាត់ប្រាណឲ្យ Aum ដល់ផ្ទះ ហើយខាង Aum ក៏បានសរសេរសារថា

“ចាប់ផ្ដើមហើយណា #លើកទី4 ទៅសមុទ្រលើកក្រោយនិងមិនឲ្យភ្លាត់ #ធ្វើឲ្យគូប្រជែងខ្លាច  @maypitchy @whanpavarisa អូន Ann អ្នកបង្រៀនរាងស្អាតណាស់ @ann.manas ហេតុអ្វីយើងត្រូវព្យាយាមខ្លាំង ខ្លាំងមែនទែនបងអើយ”

ដោយខាងគ្រូបង្វឹកក៏ផុសសរសើរ Aum ផងដែរថា “បង Aum ចាប់ផ្ដើមហើយ  @aum_patchrapa ជួបគ្នាត្រឹមតែ 4ដងបង Aum ប្លែកច្រើនណាស់ បើមិនចាប់ផ្ដើមពេលនេះតើនិងចាប់ផ្ដើមពេលណា ធ្វើឲ្យរាងស្អាតមុនថ្ងៃឆ្លងឆ្នាំ ថ្ងៃនេះលែងស្រាលៗ 5ក្បាច់មុននិងញុំាអាហារពេលល្ងាច មួយក្បាច់ 15ដង 3ជុំ”

យូរ​​ៗ និងបានឃើញ​ Aum ហាត់ប្រាណយ៉ាងច្បាស់លាស់បែបនេះម្ដង មានតែរង់ចាំមើលរូបភាពពេលទៅសមុទ្រលើលក្រោយហើយចង់ដឹងថារាងអ្នកម៉ាក់និងស្អាតកម្រិតណា

អត្ថបទដោយ : នីត្តា