រូបភាពនិង caption ដូចជាផ្ទុយគ្នាស្រលះ! Taew-Pranai កាន់ដៃផ្អែមល្ហែមដាក់គ្នាកណ្ដាលសួនផ្កាផែនដីនេះមានតែយើងពីរនាក់!! មានរូបភាព

ពីមួយថ្ងៃទៅមួយថ្ងៃមានតែផ្អែមល្ហែមឡើងៗ មើលទៅមិនយូរទេមួយនេះអាចនិងបើករោងចក្រផលិតស្ករបានហើយ សម្រាប់របស់តារាសម្ដែងស្រីស្អាតជាមួយនិងអ្នកជំនួម៉ឺនលាន Taew Natapohn  ជាមួយនិងសេដ្ឋីម៉ឺនលាន Pranai 

ដោយពេលថ្មីៗនេះ Taew Natapohn  បានបង្ហាញពីរូបភាពដ៏ស្រស់ស្អាតនៅកណ្ដាលសួនផ្កាដ៏ធំល្វិងល្វើយដាច់កន្ទុយភ្នែក មានទាំងរូបម្នាក​់ឯងយ៉ាងស្រស់ស្រាយ និងរូបភាពគូជាមួយសង្សាសង្ហាលោក Pranai  ដើរបណ្ដើរចាប់ដៃគ្នាបណ្ដើរព្រមទាំងមានឃ្លាបញ្ជាក់ពីស្នេហាផ្អែមល្ហែមដែរថា  “When you with me, I felt ☺️” ឃើញបែបនេះហើយសុំធានាថាពិភពលោកផ្កាឈូកអស់ហើយ

អត្ថបទដោយ : នីត្តា