គ្មានអ្វីទប់ជាប់មែន! Chompoo Araya មកក្នុងស្ទាយប្លែកទៀតហើយសំខាន់ចិញ្ចើមនិងតែម្ដងចេះរកនឹកឃើញ! មានរូបភាព

ព្រោះតែពាក្យថា “ចិញ្ចើមជាម្គុដនាំផ្ទៃមុខ” ក្រមុំៗជាច្រើនធ្លាប់ផ្ដល់ភាពសំខាន់នៃការគូសនិងតុបតែងចំនុចនេះយ៉ាងផ្ចិតផ្ចង់ជាពិសេស ដើម្បីភាពស្រស់ស្អាត សាកសម ហើយប្លែកភ្នែក ជាមួយគ្នានេះដែរតារាសម្ដែងស្រីទឹកដៃឥតខ្ចោះយ៉ាង Chompoo Araya បាននាំយកនូវម៉ូតស្ទើលដ៏អស្ចារ្យម្ដងទៀត ជាមួយនិងការតែងចិញ្ចើមដ៏ឆើតឆាយ ឃើញច្បាស់តាំងតែពីចម្ងាយ

ដោយកិច្ចការនេះ Chompoo Araya មកក្នុងស្ទាយនារីចិញ្ចើមពណ៌ផ្ទៃមេឃ តុបតែងបរិវេណចញ្ចើមដោយផ្កាយច្រើនពណ៌ តែជាពពួកពណ៌ស្រដៀងៗគ្នា ហើយដាក់ពណ៌ភ្នែកស្រដៀងគ្នាផងដែរ ជាស្នាដៃរបស់ជាងតែងមុខដ៏មានទឹកដៃល្បីឈ្មោះប្រចាំខ្លួន ដែលកបានចេញមកបង្អួតឲ្យហ្វេនៗបានឃើញនិងប្លែកភ្នែកនៅក្នុង IG ជាមួយគ្នា

អត្ថបទដោយ : នីត្តា