នរណាមិនច្រណែន! Taew និងគូស្នេហ៍ ទៅថតវីដេអូកណ្ដាលសួនផ្កាយ៉ាងផ្អែមល្ហែមដូច Pre-wedding!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រជាប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងគូស្នេហ៍ពិតជាផ្អែមល្ហែមនិងគ្នាខ្លាំងណាស់ ហើយគ្រប់គ្នាក៏កំពុងតែរង់ចាំដំណឹងល្អរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាស្រីរូបនេះ បង្ហោះរូបភាព និងវីដេអូបង្ហាញពីសកម្មភាពស្និតស្នាល និងកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងសួនផ្កាពណ៍ក្រហមឆ្អិនឆ្អៅ មើលទៅប្រៀបដូចជាវីដេអូ Pre-wedding មុនពេលរៀបការអញ្ចឹង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់រំភើប ព្រោះឃើញតារាស្រីរូបនេះ និងគូស្នេហ៍កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំង ហើយគ្រប់គ្នាក៏សង្ឃឹមថានាងនិងមានដំណឹងល្អឆាប់ៗនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn)

អត្ថបទដោយ៖ស៊ីវលី