គិតស្មានមិនដល់ថាជីវិតពិតរបស់ Wawwa Nicha ដល់ថ្នាក់និងសោះតាំងពីម្ដាយត្រូវគេបាញ់! មានវីឌីអូ

តារាសម្ដែងស្រី Wawwa Nicha ចេញមកបើកបង្ហាញពីជ្រុងមួយនៃជីវិតដែលមិនសូវជាមានអ្នកដឹងនៅក្នុងកម្មវីធីលាតត្រដាង ទំរាំតែមានថ្ងៃនេះជីវិតជួបការលំបាកតាំងតែពីក្មេង សាម៉ីខ្លួនប្រាប់ថា មិនធ្លាប់គិតមិនធ្លាប់ស្រម៉ៃពីក្មេងទំរាំតែបានចូលក្នុងវិស័យសិល្បៈមកដល់ថ្ងៃនេះ នាងបានប្រាប់កាលពីនៅក្មេងៗនៅជាមួយអ្នកម៉ាក់ ចំណែកលោកប៉ាទៅមានគ្រួសារថ្មី តែនៅផ្គត់ផ្គង់ថ្លៃរៀន តែការរស់នៅនិងហូបចុកអ្នកម៉ាក់ទទួលបន្ទុកទាំងអស់

ម៉ាក់បើកតូបលក់អាហារតាមកម្មុងតូចៗ ខណៈម៉ាក់កំពុងតែឆាបាយ ក្មេងប្រុសមេកានិចវាយគ្នា ម៉ាក់ត្រូវគេបាញ់ត្រូវ Wawwa ប្រាប់ទៀតថាពេលនិងមិនទាន់ដឹងរឿងហាងបិតយប់ៗជ្រៅខ្ញុំចូលគេងមុនហើយ អ្នកម៉ាក់ត្រូវគេបាញ់ចំពោះគ្មានអ្នកណាគេប្រាប់ខ្ញុំ រហូតដល់ភ្លឺទៅសាលារៀនខ្ញុំគិតថាម៉ាក់ប្រហែលជាទៅផ្សារពីព្រលឹម រហូតដល់មានអ្នកខលមកប្រាប់ថាម៉ាក់នៅពេទ្យត្រូវគេបាញ់ គាត់ចូលបន្ទប់ ICU តាំងពីដំបូងតែគ្មានអ្នកប្រាប់ខ្ញុំ

ពេលនិង Wawwa អាយុ 15 តូបលក់បាយរកបានសម្រាប់តែមួយថ្ងៃៗ ម៉ាក់ត្រូវព្យាបាលខ្លួន បន្ទាប់ត្រូវគេបាញ់ ផ្ទះទាំងមូលសល់លុយតែមួយ 100 បាត ម៉ាក់ប្រាប់ថានៅផ្ទះមិនមានលុយ តែម៉ាក់និងរកមកឲ្យបាន ហើយនាងក៏ធ្លាប់ជាអតិតយុវជននៃក្រុមលោតទឹកថ្នាក់ជាតិ

ចាប់តាំងពីពេលនិងមក Wawwa ត្រូវធ្វើការរកលុយជួយគ្រួសារ ពេលធ្លាប់ជួបវិបត្តិទើបទៅធ្វើជាគ្រូបង្រៀនហែលទឹក ក្នុងអាយុ 15-16 ធ្វើការមួយថ្ងៃ 8ម៉ោង មួយម៉ោងបាន 200បាត យើងត្រូវតែធ្វើឲ្យបានច្រើនបំផុត ប្អូនប្រុសក៏ត្រូវទៅធ្វើជា Knocker កីឡាវាយកូនបាល់ រកលុយដូចគ្នា រហូតដល់ Wawwa ចូលប្រលូកក្នុងវិស័យសិល្បៈ ក៏ជាអ្នកផ្គត់ផ្គង់ប្អូនប្រុសពីរនាក់ទៀតឲ្យរៀន

ខំធ្វើការអស់រយៈពេល 4ឆ្នាំដល់អាយុ 19 ខ្ញុំក៏នៅតែទៅបង្រៀនហែលទឹកតែពេលនិងសូម្បីតែមីមួយចានក៏យល់ថាថ្លៃគ្មានលុយទិញដែរ ក្រោយមកទៀត​ មានកាយរិទ្ធម្នាក់គាត់បានជួបពួកយើងនៅអាងហែលទឹកបោះការងារបាន ៦ ខែហើយរកបានមួយសែន។ ពីជំនឿដែលយើងត្រូវតែសំរេចបាន ឥឡូវនេះខ្ញុំមានការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនបញ្ចូលគ្នា។

ចាប់ផ្ដើមមានលុយខ្ញុំក៏ទៅទិញរូបមន្ដធ្វើទឹកតៅហ៊ូច្រកដប ពេលនិងមិនទាន់មាន facebook , IG ហើយអ្នកម៉ាក់ជាអ្នកមើលការខុសត្រូវ លក់មករហូតមកដល់ពេលនេះ យើងមិនដឹងថានិងកើតអ្វីចំពោះពួកយើងទៀត យ៉ាងហោចណាស់មានអាជីវកម្មខ្លួនឯងក៏ល្អ

ទទួលស្គាល់ពេលនិងពិបាកចិត្តខ្លាំងណាស់ ថ្ងៃនេះនិយាយបណ្ដើរញញឹមបណ្ដើរ តែពីមុនអង្គុយទឹកភ្នែកហូរ ដូចក្នុងរឿងភាគ យើងធ្លាប់ជួបវិបត្តិបាត់បង់ការងារ អត់លុយ គ្មានគ្រួសារផ្គត់ផ្គង់លុយកាក់ គ្រួសារជួបការលំបាក ជារឿងធំក្នុងជីវិត ពេលនេះផែនការណ៍ល្អឡើងហើយ

ចំណែកឯរឿងស្នេហាជាមួយនិងសង្សាជនជាតិ ចំនុចចាប់ផ្ដើមនាងប្រាប់ថា ជួបគ្នានៅឯញូវសើលេន មុននិងខាងប្រុសផ្លាស់មករស់នៅក្នុងប្រទេសថៃជាមួយជាង 2ឆ្នាំហើយ

អត្ថបទដោយ : នីត្តា