គួរឲ្យសរសើរ! ជីមមី គ្រងឈុតនារីអភិជនសម័យ​ឧដុង្ត ហើយបកស្រាយយ៉ាងមានអត្ថន័យទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីស្រីសំបូរប្រជាប្រិយភាពកញ្ញា ជីមមី ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ពិសេសនោះគឺស្ទាយ៍រៀបចំខ្លួនរបស់នាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងឈុតនារីអភិជនសម័យ​ឧដុង្ត ដែលរំលេចសម្រស់យ៉ាងស្រស់ស្អាត សក្ដិសមនិងរូបរាងនាងខ្លាំងណាស់ ហើយអ្វីដែលរិតតែចាប់អារម្មណ៍ នាងថែមទាំងបានរៀបរាប់ និងបកស្រាយអត្ថន័យនៃការតុបតែងខ្លួនក្នុងឈុតនេះយ៉ាងដូច្នេះទៀតថា៖

«ឈុតដែលនាងខ្ញុំកំពុងតែគ្រងនេះ , គឺជាឈុតនារីអភិជននាសម័យឧដុង្គ ។ ឈុតនេះកាលពីសម័យឧដុង្គអ្នកអភិជនតែងតែប្រើប្រាស់សរសៃសូត្រមាសដើម្បីឌិននៅលើស្បៃគ្របពីលើខ្លួន ។
សម្រាប់សក់ទៀតសោតនារីសម័យនោះមានម៉ូតសក់ដែលបញ្ជាក់ភាពនៅលីវ ,និងស្ត្រីដែលមានគ្រួសារហើយ។ស្ត្រីដែលនៅលីវ ការចងសក់គឺត្រូវចងសក់ឡើងខ្ពស់ស្មើជាមួយនឹងត្រចៀក បើវាស់តាមខ្សែត្រង់ពីក្រោមឡើងទៅលើ ។
ស្ត្រីដែលមានគ្រួសារគឺចង់សក់រាងទាបមកខាងក្រោមស្មើនឹងកញ្ចឹងក ។នេះបើតាមការបរិយាយរ៉ាយរ៉ាប់ពីអ្នកជំនាញគ្រងឈុតបុរាណខ្មែរ , ដែលបានសិក្សានិងមានតួនាទីជាគ្រូសិល្បៈខ្មែរយើង ។
បើសិនជាមានការខុសទាស់ឬមិនគ្រប់ចំណុចត្រង់ណាសូមបងប្អូនមេត្តាអាធ្យាស្រ័យ ហើយបើសិនជាបងប្អូនជ្រាបទាក់ទងជាមួយនឹងឈុតមួយនេះជួយខំមិននៅខាងក្រោមផងដើម្បីឲ្យបងប្អូនខ្មែររបស់យើងកាន់តែស្គាល់ច្បាស់»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាស្រីរូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ហើយថែមទាំងមានចំណេះដឹងខ្ពស់ អាចបកស្រាយអត្ថន័យនៃការតុបតែងខ្លួនក្នុងឈុតបុរាណបានទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី