មួយរយៈពេលចុងក្រោយនេះ កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈបទចម្រៀងថ្មីៗដែលចេញនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលចំនួនអ្នកទស្សនាសុទ្ធតែរាប់លានដងសឹងតែគ្រប់បទតែម្ដង។

ជាក់ស្ដែងដូចជាប៉ុន្មានថ្ងៃមុននេះ លោកទើបតែចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា «ឆ្លងឆ្នាំ ២នាក់» ដែលជាបទមនោសច្ចេតនា ស្ដាប់ទៅពិតជាត្រូវចិត្តមិត្តៗយុវវ័យ អមជាមួយទឹកដងសម្លេងដ៏ពិរោះរបស់តារាចម្រៀងប្រុសរូបនេះផង ធ្វើឲ្យបទនេះផ្ទុះការគាំទ្រ មានអ្នកស្ដាប់រហូតដល់កន្លះលានដងក្នុងហ្វេសប៊ុកផេកទៅហើយ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរលោក ខេមរៈ សិរីមន្ត ពិសេសមួយរយៈចុងក្រោយនេះ ចេញបទចម្រៀងថ្មីៗមក សុទ្ធតែត្រូវចិត្តយុវវ័យ និងផ្ទុះៗខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី